ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​គ្រឹះ​ថ្លៃ​បំផុត​នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន

ទស្សនាវដ្តី​អា​មេ​រិ​ក​«Times»​ផ្សាយ​ថា ភូមិ​គ្រឹះ​«Chartwell»​ស្ថិត​នៅ​តំបន់​«Bel Air»​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​ប្រកាស​

ទស្សនាវដ្តី​អា​មេ​រិ​ក​«Times»​ផ្សាយ​ថា ភូមិ​គ្រឹះ​«Chartwell»​ស្ថិត​នៅ​តំបន់​«Bel Air»​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក បាន​ប្រកាស​លក់​ក្នុង​តម្លៃ​៣៥០​លាន​ដុល្លារ បង្កើត​ឯតទគ្គ​កម្ម​ជា​ផ្ទះ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​សហរដ្ឋអាមេរិក​។ ម្ចាស់​ដើម​របស់​ភូមិ​គ្រឹះ​គឺ​លោក​Jerry Perenchio​ជា​ម្ចាស់​សាខា​ទូរស័ព្ទ​អេ​ស្ប៉ា​ញ​របស់​អា​មេ​រិ​ក​«Univision»​ទើប​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អាយុ​៨៦​ឆ្នាំ ។

ភូមិ​គ្រឹះ​នោះ​មាន​ផ្ទៃក្រឡា​៤១.៦៨២​ម៉ែត្រការ៉េ សាងសង់​ពី​ថ្មភក់​ដោយ​ស្ថាបនិក​ដ៏​ល្បីឈ្មោះ​នៅ​ឆ្នាំ​១៩៣៣ ។ នៅ​ក្នុងផ្ទះ​មាន​បន្ទប់ក្រោមដី ដើម្បី​រក្សា​ទុក​ស្រា បន្ទប់​ក្រឡូម បន្ទប់​របាំ​រាំរែក ឬ​សាល​មហោស្រព បន្ទប់​ទទួលទាន​អាហារ ដែល​តុបតែង​តាម​បែប​បុរាណ ។

ក្រៅពី​នេះ​នៅ​មាន​ទីលាន​វាយ​កូន​បាល់ ផ្ទះ​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ ដែល​ចេញ​ម៉ូ​ដ​ដោយ​ស្ថាបនិក​ដ៏​ល្បីឈ្មោះ​គឺ​លោក​Wallace Neff ។ មាន​អាង​ហែល​ទឹក​បណ្តោយ​២៥​ម៉ែត្រ អាង​ងូតទឹក​នៅ​ក្នុងផ្ទះ និង​រោង​ចត​រថយន្ត​អាច​ផ្ទុក​បាន​ដល់​ទៅ​៤០​ម៉ែត្រ ។

នៅ​ក្នុង​បរិវេណ​ក្បែរ​ភូមិ​គ្រឹះ​នោះ មាន អតីត​ផ្ទះ​ស្នាក់​នៅ​របស់​អតីត​ប្រធានាធិបតី​រ៉ូ​ណា​ល់ រី​ហ្គេ​ន ដែល​លោក​Perenchio​ទិញ​កាលពី​ខែមិថុនា ២០១៦​ផង​ដែរ ៕