ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុ​ប​ភ្លូកទឹកភ្លូកដី​បន់ស្រន់​មុខ​ព្រះ​អង្គ​ដង​កើ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ យុវជន យុវនារី​ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) រាប់​ពាន់​នាក់ បាន​មក​អុជ​ធូប​បន់​ស្រន់​តាម​ជំនឿ​រៀង​ៗ​ខ្លួន ដើម្បី​

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ យុវជន យុវនារី​ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) រាប់​ពាន់​នាក់ បាន​មក​អុជ​ធូប​បន់​ស្រន់​តាម​ជំនឿ​រៀង​ៗ​ខ្លួន ដើម្បី​សុំ​ដល់​ព្រះ​អង្គ​ដង​កើ ដែល​ប្រជាជន​កម្ពុជា​ជឿជាក់​នូវ​ឫ​ទ្ធី​បារមី​របស់​ព្រះ​អង្គ ដែល​ព្រះ​អង្គ​ស្ថិត​នៅ​ចំ​ពីមុខ​ព្រះ​បរម​រាជ ជួយ​ឲ្យ​ពួក​គាត់​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ សម្រាប់​សម័យ​ប្រឡង​នា​ថ្ងៃ​ទី​២១-២២ ខែសីហា ឆ្នាំ ២០១៧ នេះ​។​

សូម​បញ្ជាក់​ថា ឆ្នាំ​នេះ​មាន​បេក្ខជន​ដាក់​ពាក្យ​ប្រលង​ចំនួន​១០៣.១១២​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧៨​មណ្ឌល ចែក​ចេញ​ជា​៤.១៥៥​បន្ទប់ នៅ​ទូ​ទាំង​ប្រទេស​។​

ចំនួន​បេក្ខជន​ដាក់​ពាក្យ​ប្រលង​នៅ​ឆ្នាំ​នេះ​មាន​កើនឡើង​ចំនួន​៩.៣៦០​នាក់ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ ដែល​មាន​បេក្ខជន​ដាក់​ពាក្យ​ប្រលង​ចំនួន​តែ​៩៣.៧៥២​នាក់ ស្រី​៤៥.២៣៧​នាក់​ប៉ុណ្ណោះ​។ នៅ​ថ្ងៃ​ទី​២១-២២ សីហា ឆ្នាំ​២០១៧​ខាង​មុខ​នេះ មាន​អ្នក​ស្ម័គ្រចិត្ត​ជិត​៥.០០០​នាក់​មក​គ្រប់​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន នឹង​ចូលរួម​តាមដាន​តាម​គ្រប់​សកម្មភាព​ទាំងអស់​នៃ​ព្រឹត្តិការណ៍​ប្រលង​នេះ​៕