ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឹ​ម ជា​ឡាយ និង​គៀត សុ​វ​ណ្ណា​ឡា​ង ជា​សង្សារ​នឹង​គ្នា​ឬ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ តាំងពី​ចូលរួម​សម្តែង​ភាពយន្ត​រួម​គ្នា​ច្រើន​រឿង​មក រវាង​លោក​លឹ​ម ជា​ឡាយ និង​កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង ត្រូវ​គេ​មើលឃើញ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង ។ វា​នាំ​ឱ្យ​មាន​មន្ទិល​ថា​

រាជធានី​ភ្នំពេញ​ ៖ តាំងពី​ចូលរួម​សម្តែង​ភាពយន្ត​រួម​គ្នា​ច្រើន​រឿង​មក រវាង​លោក​លឹ​ម ជា​ឡាយ និង​កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង ត្រូវ​គេ​មើលឃើញ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង ។ វា​នាំ​ឱ្យ​មាន​មន្ទិល​ថា​ តើ​ជា​ស្នេហា ឬ​យ៉ាងណា ?

អ្នកសិល្បៈ​មួយ​ចំនួន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ស្នេហា​របស់​ពួក​គេ​ឆាបឆេះ​ឡើង ក្រោយ​ពេល​មានឱកាស​នៅ​ជិត​គ្នា ពិសេស​ពេល​សម្តែង​ភាពយន្ត​ជាមួយ​គ្នា​ឲ្យ​ផលិតកម្ម LD Picture ។ ពួក​គេ​កាន់តែ​ល្អូកល្អិន​នឹង​គ្នា​ក្រោយ​ពី​លោក​លឹ​ម ជា​ឡាយ បែក​ស្នេហ៍​ពី​នាង​កែវ និសា មក ។

តើ​គៀត សុ​ណ្ណា​ឡា​ង មាន​ប្រតិកម្ម​បែប​ណា? នាង​បាន​ច្រាន​ចោលការ​លើក​ឡើង​ថា រវាង​នាង និង​លោក​លឹ​ម ជា​ឡាយ ជា​គូស្នេហ៍​នឹង​គ្នា ។ តារា​ស្រី​រូប​នេះ​ក៏​ដឹង​ដែរ​ថា​ក្រោយ​ពេល​ចូលរួម​សម្តែង​ជា​តួឯក​ជាមួយ​គ្នា​ក្នុង​រឿង ​«​អាពាហ៍ពិពាហ៍​ចម្លែក​»​របស់​ទូរទស្សន៍ CTN មក ទស្សនិកជន និង​អ្នក​រួម​អាជីព​មួយ​ចំនួន​សង្ស័យ​ថា ពួក​នាង​ស្រឡាញ់​​គ្នា ។ សុ​វ​ណ្ណា​ឡា​ង​និយាយ​ថា «​នាង​ខ្ញុំ និង​លឹ​ម ជា​ឡាយ រាប់អាន​គ្នា​ជិត​ស្និទ្ធ​ក្នុង​នាម​ជា​មិត្តភក្តិ​រួម​អាជីព គឺ​គ្មាន​អ្វី​លើស​ពី​នេះ​ទេ ។ មាន​មិត្តភក្តិ​ក្នុង​សិល្បៈ ក៏​ដូច​ជា​អ្នកគាំទ្រ​នាង​ខ្ញុំ​មួយ​ចំនួន​ក៏​ចង់ឱ្យ​នាង​ខ្ញុំ និង​ជា​ឡាយ ក្លាយជា​ដៃគូ​ស្នេហា​ផង​ដែរ ប៉ុន្តែ​អំឡុង​ពេល​នេះ នាង​ខ្ញុំ​ចង់​បញ្ជាក់​ថា រវាង​នាង​ខ្ញុំ​ជាមួយ​លោក​លឹ​ម ជា​ឡាយ គ្រាន់តែ​ជា​មិត្ត​រួម​អាជីព​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ខាង​មុខ នាង​ខ្ញុំ​មិន​ទាន់​ដឹង​នោះ​ទេ »៕