កុំស្មានថារត់រួចឱ្យសោះ សមត្ថកិច្ចនិងប្រជាពលរដ្ឋចាំស្វាគមន៍ជានិច្ច
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលទើបតែចុះពីលើរថយន្តបានសម្រេចហើយជិះរត់គេចត្រូវមានអ្នកចិត្តធម៌ម្នាក់បើករថយន្តតាមដេញកៀរម៉ូតូជនសង្ស័យហើយចាប់បានម្នាក់ និងរត់រួចម្នាក់ បង្កឱ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ចំណុចចំណតរថយន្តក្រុងខាងកើតសាលាតិចណូ តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ជនសង្ស័យដែលឃាត់បានមានឈ្មោះ ស៊ិន វិឆ័យ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។ ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Beat ពណ៌សលាយខៀវ អត់មានស្លាកលេខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានចុះពីលើរថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ពណ៌ស្ករ មិនចាំស្លាកលេខ ដែលឈប់ចតនៅលើចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុខាងលើដោយដៃមានយួរកាបូប ។ ភ្លាមនោះក៏មានជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូមកពីក្រោយក្នុងទិសដៅពីជើងទៅត្បូង រួចក៏ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន តែខណៈនោះស្រាប់តែមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បើករថយន្តដេញតាមកៀរម៉ូតូរបស់ជនសង្ស័យ បណ្តាលឱ្យដួលខ្ទេចមួយកំណាត់មុខ ហើយជនរងគ្រោះបានរត់ទៅឆក់កាបូបពីជនសង្ស័យបានមកវិញ ហើយជនសង្ស័យទាំង២នាក់បានងើបរត់ផ្លោះរបងចូលសាលាតិចណូ ក៏ត្រូវប្រជាពលរដ្ឋជួយដេញចាប់បានម្នាក់នៅតារាងបាល់ក្នុងសាលា និងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបសមត្ថកិច្ចទៅឃាត់ខ្លួន រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុជនរងគ្រោះបានឡើងជិះរថយន្តបន្តដំណើរទៅមុខទៀតដោយទុកតែលេខទូរស័ព្ទឱ្យសមត្ថកិច្ចមូលដ្ឋានដើម្បីទំនាក់ទំនង ដោយឡែកជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ