ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្លាត​រវាង​ប្រាក់​ចំណូល និង​តម្លៃ​ផ្ទះ ធ្វើ​ឱ្យ​ទីផ្សារ​គ្មាន​និរន្ដរភាព

6 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​មួយ​បាន​និយាយ​ថា ភាព​មិន​ស៊ីចង្វាក់​គ្នា​រវាង​តម្លៃ​អចលនទ្រព្យ គឺ​លេច​ចេញ​កាន់តែ​ច្បាស់ នៅ​ពេល​តម្លៃ​នេះ​បាន​បន្ត​កើនឡើង​លើស

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​មួយ​បាន​និយាយ​ថា ភាព​មិន​ស៊ីចង្វាក់​គ្នា​រវាង​តម្លៃ​អចលនទ្រព្យ គឺ​លេច​ចេញ​កាន់តែ​ច្បាស់ នៅ​ពេល​តម្លៃ​នេះ​បាន​បន្ត​កើនឡើង​លើស​កំណើន​ប្រាក់​ចំណូល ។

លោក Prem Kumar នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jones Lang Wootton បាន​និយាយ​ថា ភាព​មិន​ស៊ីចង្វាក់​គ្នា​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​អចលនទ្រព្យ គឺ​បាន​លេចឡើង​កាន់តែ​ច្បាស់ ដោយសារ​តែ​កម្រិត​ប្រាក់​ចំណូល​មិន​អាច​ទ្រទ្រង់​តម្លៃ​អចលនទ្រព្យ​បាន ។

លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ខាងក្រៅ​មហាសន្និបាត​អចលនទ្រព្យ Property Guru Malaysia Real Estate ឆ្នាំ​២០១៧​កាលពី​ថ្ងៃ​ពុធ​ថា ៖« ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ គឺ​ខ្ពស់​ជាង​កំណើន​ប្រាក់​ចំណូល​ការងារ » ។

លោក​បន្ថែម​ថា អត្រា​កើនឡើង​នៃ​ប្រាក់​ចំណូល​មាន​ចំនួន​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​តម្លៃ​អចលនទ្រព្យ ជា​ពិសេស លំនៅ​ឋាន​សម្រាប់​រស់នៅ ។

លោក Prem Kumar បាន​ថ្លែង​ថា កម្ចី​រួម​គ្នា ជា​ធម្មតា ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដើម្បី​លក់​អចលនទ្រព្យ​តម្លៃ​ថ្លៃ​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​អាច​តាម​ទាន់​កំណើន​នៃ​តម្លៃ​អចលនទ្រព្យ​ទេ ។

ក្រោម​ប្រធានបទ «​ការ​បង្កើត​អនាគត​សម្រាប់​អចលនទ្រព្យ​ម៉ា​ឡេ​ស៊ី​» កិច្ចប្រជុំ​កំពូល​នេះ គឺជា​ផ្នែក​មួយ​នៃ​វេទិកា​ជាន់ខ្ពស់​នៃ​កិច្ចប្រជុំ​អចលនទ្រព្យ​អាស៊ី​របស់ Property Guru ដែល​ផ្តោត​លើ​យុទ្ធសាស្ត្រ​ឈានមុខ និង​ការ​ច្នៃប្រឌិត​ខាង​វិស័យ​ឧស្សាហកម្ម ។

វេទិកា​នេះ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​តំបន់​ដែល​បង្កើត​ទីផ្សារ​អចលនទ្រព្យ​ច្រើន​ជាងគេ​ដូច​ជា ប្រទេស​សិង្ហ​បុរី ថៃ និង​ឥណ្ឌូ​ណេ​ស៊ី ៕