ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទៅ​ដេក​ផ្ទះសំណាក់ និយាយ​ទីតាំង​មិន​ត្រូវកា​ប់យក​តែ​ម្តង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវ​បាន​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នាំ​ទៅ​ដេក​ផ្ទះសំណាក់​ក្នុង​តម្លៃ​២​ម៉ឺន​រៀល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវ​បាន​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នាំ​ទៅ​ដេក​ផ្ទះសំណាក់​ក្នុង​តម្លៃ​២​ម៉ឺន​រៀល​ដឹក​ដល់​ពាក់​កណ្តាលផ្លូវ​នាង​មិន​ព្រមទៅ​ជាមួយ​ដក​ដាវ​កាប់​ពីរ​ដាវ​រង​របួសធ្ងន់​ដៃ​ទាំង​សងខាង បង្ក​ឱ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧៣ ត្រង់​ចំណុច​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ស​.​រ​.​ន អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ បាន​រង​របួស​ដៃ​ឆ្វេង​មួយ​ដាវ​ដេរ​ជាង​១០​ថ្នេរ និង​រង​របួស​ដៃស្តាំ​មួយ​ដាវ​ប៉ោង​ជាំ​ខ្មៅ ។ ចំណែកឯ​បុរស​ដែល​ជា​ជន​បង្ក​មាន​អាយុ​ជាង​៤០​ឆ្នាំ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​អង្គុយ​ចាំ​ហៅ​ម៉ូយ​នៅ​ម្តុំ​វត្ត​ភ្នំ ខណៈ​កំពុង​អង្គុយ​ស្រាប់តែ​មាន​បុរស​ខាងលើ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ឯង​មក​ជិត​រូប​នាង​ហើយ​បាន​សួរ​ថា «​ទៅ​ដេក​ជាមួយ​រូបគេ​យក​ប៉ុន្មាន​រៀល​» រូប​នាង​ឆ្លើយ​តប​ថា «៣​ម៉ឺន​រៀល​» តែ​ជន​បង្ក​បាន​តថ្លៃ​ឲ្យ​២​ម៉ឺន​រៀល បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​ក៏​បាន​ព្រម​ក្នុង​តម្លៃ​២​ម៉ឺន​រៀល​រួច​ហើយ​បាន​ឡើង​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​នាង​បាន​ប្រាប់​ជន​បង្ក​ថា ឈប់​ត្រង់​នឹង​ហើយ​រក​ដេក​ផ្ទះសំណាក់​នៅ​ម្តុំ​នឹង​ហើយ​នៅ​ជិត​ផ្ទះ​នាង តែ​បុរស​ខាងលើ​មិន​ព្រម​​ឈប់​ដោយ​និយាយ​ប្រាប់​នាង​ថា ទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ​ម្តុំ​អង់​តែ​ន​វិញ ភ្លាម​ៗ​នោះ​នាង​បាន​លូក​ទាញ​.​ក​អាវ​បុរស​បង្ក​ឱ្យ​ឈប់ ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​ក៏​បាន​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ​អែប​ខាង​ហើយ​ជេរ​ប្រមាថ​ទៅ​លើ​រូប​នាង​រួច​បាន​ស្ទុះ​ទៅ​ទាញ​ដាវ​ដែល​គេ​សៀត​ទុក​នៅ​​ក្នុង​ដំបូល​រ៉ឺ​ម៉ក​ទៅ​កាប់​ក្បាល​នាង​ចំនួន​ពីរ​ដាវ តែ​នាង​យកដៃ​ទាំង​ពីរ​រង​បណ្តាល​ឱ្យ​រង​របួស​រយះ​ដៃ​ឆ្វេង និង​ដៃស្តាំ​ធ្ងន់​ត្រូវ​បាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។ ក្រោយ​កើតហេតុ​បុរស​បង្ក​បើក​រឺ​ម៉ក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ៕