ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវចង.កំហឹងអ្នកមេម៉ាយម្នាក់… កា.ប់ដោយកាំបិតប៉័ង​តោ​ទាំង​រស់​

6 ឆ្នាំ មុន

រឿងហេតុ​ដែល​ឈាន​ដល់​ការ​កា.ប់សម្លា.ប់​ស្ត្រី​រង​គ្រោះ ក៏​ព្រោះតែ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ បន្ទាប់​ពី​មានការ​កាប់​ប្រហារ​ដោយ​កាំបិត​បុ័ងតោ​យ៉ាង​ព្រៃផ្សៃ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈាន​ថ្ងៃ​ទី​១៨ សីហា នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ​។

លោក​វរសេនីយ៍ទោ​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ឡុ​ង សា​លៀម អាយុ​៤០​ឆ្នាំ គឺជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​-​ស្រី​ចំនួន​៥​នាក់​ ក្នុង​នោះ​៣​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ម្នាក់​មាន​ប្រពន្ធ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ចំណែក​កូនពៅ​អាយុ​ជាង​១០​ឆ្នាំ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​ស្រុក​ស្វាយចេក បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​រហូត​ឈាន​ដល់​ចាប់ខ្លួន​ជន​ដៃដល់​ឈ្មោះរួត ធំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ឈឿ​ត រឹត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​របើក​ខ្យា ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ក៏​ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ។ ការ​ចាប់ខ្លួន​ជន​ដៃដល់​ទាំង​២​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​កាំបិត​បុ័ងតោ ដែល​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​១ និង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ចាប់ខ្លួន នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​រួត ធំ ដែល​ជា​បងធំ​ក្នុងភូមិ​នោះ និង​ជា​ជន​ដៃដល់​បាន​សារភាព​ថា រឿងហេតុ​ដែល​ឈាន​ដល់​ការ​កាប់សម្លាប់​ស្ត្រី​រង​គ្រោះ ក៏​ព្រោះតែ​ទាស់​ពាក្យ​សំដី​គ្នា ហើយ​ស្ត្រី​រង​គ្រោះ​ពេល​ឃើញ​មុខ​គេ​ស្រែក​ជេរ ទើប​ទប់​កំហឹង​មិន​បាន នៅ​យប់​កើតហេតុ​ក៏​បាន​បបួល​មិត្តភក្តិ​ឈ្មោះ ឈឿ​ត រឹត យក​កាំបិត​បុ័ងតោ​ធ្វើ​សក​កម្ម​ភាព​កាប់សម្លាប់​តែ​ម្តង ។ លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា ជនល្មើស​ទាំង​២​នាក់ កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន និង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕