ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​ហ្វឹកហាត់​ដល់​មន្ត្រី​នគរបាល ទើប​ចូល​បំរើ​ការងារ​ថ្មី

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ អ៊ុ​ន ភិ​រម្យ នាយ​រង​ការិយាល័យ​ពន្លត់​អគ្គិភ័យ បាន​បើក​វគ្គ​រៀនសូត្រ និង​ហ្វឹកហាត់ ដល់​កម្លាំង​មន្ត្រី​នគរបាល ដែល​ទើប​តាំង​ស៊ុប​ក្នុង​ក្របខ័ណ្ឌ​ថ្មី និង​បាន​បែងចែក​មក​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ចំនួន​១២​នាក់ នា​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​គោលដៅ ប្រចាំការ​ពន្លត់​អគ្គិភ័យ ក្នុង​បរិវេណ​អតីត​មន្ទីរ​ទេសចរណ៍ ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​វរៈសេនីយ៍ទោ អ៊ុ​ន ភិ​រម្យ នាយ​រង​ការិយាល័យ​បានឱ្យ​ដឹង​ថា ៖ ដើម្បី​ធានា​ក្នុង​ការ​ចេញ​សង្គ្រោះ​ពេល​មាន​ឧបទ្ទវហេតុ​គ្រោះ​អគ្គិភ័យ​កើតឡើង ក្នុង​នោះ​កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ត្រូវ​មាន​វិជ្ជាជីវ​ជំនាញ​ក្នុង​ការ​ជួយ​សង្គ្រោះ ហើយ​ថ្ងៃនេះ​កម្លាំង​យើង​ត្រូវ​បាន​ហ្វឹកហាត់​នៅ​លំ​ហាត់ ៕