ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​បរិវេណ​អង្គរ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុមការងារ​គណៈកម្មាធិការ​ចម្រុះ​រួម​មាន អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រុះរើ​សំណង់​ខុសច្បាប់ នៅ​ក្នុង​ឧទ្យាន​អង្គរ

ខេត្តសៀមរាប ៖ ក្រុមការងារ​គណៈកម្មាធិការ​ចម្រុះ​រួម​មាន អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រុះរើ​សំណង់​ខុសច្បាប់ នៅ​ក្នុង​ឧទ្យាន​អង្គរ គិត​ត្រឹម​រយៈពេល​ថ្ងៃ​ពី​ទី​០៩​ដល់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ មាន​ចំនួន​១៧១​ករណី ដែល​មាន​១៤០​ករណី​បាន​រុះរើ​រួចរាល់ និង​៣១​ករណី ដែល​ប្រជាពលរដ្ឋ បាន​ចុះ​កិច្ចសន្យា​រុះរើ ដោយ​ស្ម័គ្រចិត្ត ។ តាម​របាយការណ៍​ទិន្នន័យ​រុះរើ​រួចរាល់​របស់​ក្រុម​គណៈកម្មាធិការ​ចម្រុះ​បានឱ្យ​ដឹង​ថា សំណង់​ទាំង​១៤០​ករណី មាន​ក្រុង​សៀមរាប​៥១​ករណី ស្រុក​ប្រាសាទបាគង​៣៥​ករណី ស្រុក​អង្គរធំ​១៨​ករណី និង​ស្រុក​បន្ទាយស្រី​៣៦​ករណី ។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ សំណង់​ដែល​ត្រូវ​បាន​រុះរើ​នេះ មាន​ទាំង​ផ្ទះ​ស្នាក់​នៅ​ប្រចាំ​ថ្ងៃ ផ្ទះល្វែង​សម្រាប់​ជួល រោង​ចាំ​ដី តៀម​លក់ដូរ របង​ផ្ទះ និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ជាដើម ។ ចំពោះ​ការ​អនុវត្ត​ការងារ ក្រុមការងារ​មិន​ត្រឹមតែ​រុះរើ​ដី​សំណង់​នោះ​ទេ គឺ​បាន​ទាំង​កាយ​ដី​ដែល​ប្រជាពលរដ្ឋ​យក​មក​ចាក់​បំពេញ ដើម្បី​ធ្វើ​សំណង់​ឱ្យទៅ​ជាស​ភាព ដូច​ដើម​វិញទៀត​ផង ៕