ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​ ដី​ឡើងថ្លៃអ្នកមាន​លុយ​និង​មន្ត្រី​ពាក់​ព័ន្ធ​​​ឃុបឃិត​គ្នា​បិទផ្លូវ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រភព​ពី​មន្ត្រី​ក្នុង​សាលាស្រុក​ខ្សាច់កណ្ដាល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹបខ្សៀវ​ទាំង​ភ័យ​ខ្លាច​ប្រាប់​អង្គភាព​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា មាន​អ្នកមាន​លុយ​មាន​អំណាច​ម្នាក់​កំពុង​តែ​ធ្វើ​របង​ថ្ម​ដ៏​រឹង​មាំ​បិទផ្លូវ​សាធារណៈ​ចុះ​ទៅ​មាត់ទន្លេ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​មានការ​សម្របសម្រួល​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ក្នុង​មូលដ្ឋាន ។ ក្រោយ​ពេល​ទទួល​ព័ត៌មាន​ភ្លាម​ៗ អង្គភាព​យើង​បាន​ចុះ​ទៅ​ដល់ទី​តាំង​ជាក់ស្ដែង មានការ​ធ្វើ​របង​រឹង​មាំ​បិទផ្លូវ​ចូល​ទន្លេ​ពិតប្រាកដ​មែន និង​បាន​ផ្តិត​រូបភាព​ចុះ​ផ្សាយ​ជូន​ជា​ដំណឹង​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​សាលាស្រុក​ខ្សាច់កណ្ដាល និង​ខេត្តកណ្ដាល​ដើម្បី​ជ្រាប​ជា​ព័ត៌មាន…

ខេត្តកណ្តាល ៖ ប្រភព​ពី​មន្ត្រី​ក្នុង​សាលាស្រុក​ខ្សាច់កណ្ដាល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹបខ្សៀវ​ទាំង​ភ័យ​ខ្លាច​ប្រាប់​អង្គភាព​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា មាន​អ្នកមាន​លុយ​មាន​អំណាច​ម្នាក់​កំពុង​តែ​ធ្វើ​របង​ថ្ម​ដ៏​រឹង​មាំ​បិទផ្លូវ​សាធារណៈ​ចុះ​ទៅ​មាត់ទន្លេ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​មានការ​សម្របសម្រួល​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ក្នុង​មូលដ្ឋាន ។

ក្រោយ​ពេល​ទទួល​ព័ត៌មាន​ភ្លាម​ៗ អង្គភាព​យើង​បាន​ចុះ​ទៅ​ដល់ទី​តាំង​ជាក់ស្ដែង មានការ​ធ្វើ​របង​រឹង​មាំ​បិទផ្លូវ​ចូល​ទន្លេ​ពិតប្រាកដ​មែន និង​បាន​ផ្តិត​រូបភាព​ចុះ​ផ្សាយ​ជូន​ជា​ដំណឹង​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​សាលាស្រុក​ខ្សាច់កណ្ដាល និង​ខេត្តកណ្ដាល​ដើម្បី​ជ្រាប​ជា​ព័ត៌មាន និង​មាន​វិធានការ​ទប់ស្កាត់ ដែល​មាន​ទីតាំង​ផ្លូវ​ចូល​តាម​ស្ពាន​ព្រែក​ថោ​ង ជាប់​ភោជនីយដ្ឋាន​មង្គល​មេគង្គ ស្ថិត​ក្នុងភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល នៅ​ខាង​មាត់ទន្លេ ។

ប្រភព​បន្ត​ថា អ្នកមាន​អំណាច​ម្នាក់​អាច​បិទផ្លូវ​ធ្វើ​របង​ថ្ម​ដ៏​រឹង​មាំ​របស់​ផ្លូវ​សាធារណៈ​បាន​ដោយ​មានការ​ជ្រោមជ្រែង​សម្របសម្រួល​ពី​លោក​ហ៊ួ​ត ហាក់ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច ស្រុក​ខ្សាច់​កណ្ដាល ។ បញ្ចុះបញ្ចូល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ភូមិ​ព្រែក​តា​កូវ ជា​ថ្នូរ​និង​ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែទទឹង​២​ម៉ែត្រ​បណ្តោយ​ប្រវែង​៦៥​ម៉ែត្រ ដើម្បី​ជា​ការ​លួង​ចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំអោយ​រករឿង​ខ្លួន ប៉ុន្តែ​នៅ​តែ​ផ្ទុះ​កក្រើក​ដដែល ។

ពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​តា​កូវ​មិន​ពេញចិត្ត និង​ទ​ង្វើ​បែប​នេះ​ក៏​បាន​បន្ត​ថា ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មិន​គួរ​ណា​ហ៊ាន​អត្ត​នោ​ម័ត​ឃុបឃិត​ជាមួយ​អ្នកមាន​លុយ មាន​អំណាច ដើម្បី​តែ​ប្រយោជន៍​បន្តិចបន្តួច ហ៊ាន​យក​ផ្លូវ​សាធារណៈ​ធ្វើការ​ដោះ​ដូរ​ជា​ថ្នូរ​ផ្លូវ​បេតុង​មួយ​ខ្សែ​ទល់​តែ​សោះ​មិន​ខ្លាចញញើត​និង​មន្ត្រី​មាន​អំណាច​ក្នុង​មូលដ្ឋាន​ភូមិ-ឃុំ-ស្រុក-ក្នុង​ខេត្តកណ្តាល​ទាល់តែ​សោះ ពិតជា​ថ្លើមធំ​មែន ឬ​ក៏​មានការ​បើកដៃ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​ក្នុងស្រុក​/​ខេត្ត រួច​ទៅ​ហើយ​ទើប​បុគ្គល​រូប​នេះ ហ៊ាន​រៀប​ឥដ្ឋ​​បិទផ្លូវ​បាន​ដោយ​រលូន​រំខាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក អឿ សំ​អ៊​ន មេឃុំ​ព្រែក​តា​កូវ​បាន​ប្រាប់​អង្គភាព​កោះសន្តិភាព​ថា លោក​មិន​បានដឹង​រឿង​ហ្នឹង​ទេ លោក​បាន​ប្រាប់​ថា ដោយ​មាន​ម្ចាស់​ដី​អ្នកមាន​លុយ​មាន​អំណាច​ម្នាក់ ឈ្មោះ កែ ណៃ​ហ៊ួ​ត បាន​ទៅ​សម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ​និង​ជា​ថ្នូរ​ចាក់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​៦៥​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ដើម្បី​ការ​ដោះ​ដូរ​និង​សុំ​ធ្វើការ​បិទផ្លូវ​មួយ​ខ្សែ​ដែល​ជា​ដី​ផ្លូវ​របស់​រដ្ឋ​ជាប់​ដី​និង​របង​របស់​ខ្លួន ដែរ​មាន​ទទឹង​២​ម៉ែត្រ​កន្លះ បណ្ដោយ​ទល់​និង​ទន្លេ​តែ​ម្តង ។

លោក​មេឃុំ​បាន​បន្ត​ប្រាប់​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ធ្វើការ​ហាមឃាត់​វាយ​ចោល​ពីរ​ដង​មក​ហើយ តែ​ម្ចាស់ផ្ទះ​នៅ​តែ​ឌឺ​រឹងរូស​ព្យាយាម​សម្របសម្រួល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​មន្ត្រី​នៅ​ក្នុង​សាលាស្រុក​ឲ្យ​ជួយ​ដើម្បី​ដោះ​ដូរ​ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​មាន​ប្រវែង​៦៥​ម៉ែត្រ​ទទឹង​២​ម៉ែត្រ​តែ​គ្នា​គាត់ ហើយ​ម្ចាស់​ដី​មួយ​នេះ​ព្យាយាម​មក​សម្របសម្រួល​ឲ្យ​លោក​ចូលរួម​ផ្តិត​មេដៃ តែ​លោក​បដិសេធ​ថា មិន​ចូលរួម​ទេ​គឺជា​រឿង​ខុសច្បាប់​អស់លោក​ធ្វើ​អី​បានជា​មួយ​ប្រជាពលរដ្ឋ​ធ្វើ​ទៅ​ខ្ញុំ​មិនដឹង​ឮ​ទេ ។

តាម​ប្រភព​ច្បាស់​កាលពី​មន្ត្រី​ក្នុង​សាលាស្រុក​ម្នាក់​បាន​ប្រាប់​អង្គភាព​កោះ​សន្តិ​ភព​អោយ​ដឹង​ថា​ក្នុង​រឿង​និង​មាន​មន្ត្រី​ម្នាក់​ជា​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​នៃ​សាលាស្រុក​ខ្សាច់កណ្ដាល​ជា​អ្នក​មាន​សមត្ថភាព​ចេញ​មុខ​ទៅ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ទើប​មានការ​យល់ព្រម​ទើប​អាច​បិទ​ដី​ផ្លូវ​របស់​សាធារណរ​ចូល​ទន្លេ​បាន​។

ជុំវិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន​យើង មិន​អាច​សុំ​ការ​បំភ្លឺ ពី​លោក​ចេ​ង ឌី​ណា អភិបាលស្រុក​ខ្សាច់កណ្តាល​បាន​ទេ ដោយ​ទូរ​សព្ទ​ចូល​ជា​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល ។


ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ