ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកអើយ! ភ្នែករវល់អោន​​រក​​​ចាប់​​ត្រី…

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់ ​បាន​ជួប​គ្រោះ​អកុសល​ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ​មួយ​គ្រឿង​ បើក​ថយក្រោយ​កិន​កប់​ភក់​បែក​ក្បាល​ស្លា.ប់​ភ្នា​ម​ៗ​នៅ​នឹង​កន្លែង ខណៈ​ក្មេង​ប្រុស​រូប​នោះ​កំពុង​ដើរ​ចាប់​ត្រី​ពីក្រោយ​ម៉ា​ស៊ីន​ច្រូតស្រូវ​នោះ កាលពី​វេលា​ម៉ោង​៨​

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ជួប​គ្រោះ​អកុសល​ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ​មួយ​គ្រឿង​ បើក​ថយក្រោយ​កិន​កប់​ភក់​បែក​ក្បាល​ស្លាប់​ភ្នា​ម​ៗ​នៅ​នឹង​កន្លែង ខណៈ​ក្មេង​ប្រុស​រូប​នោះ​កំពុង​ដើរ​ចាប់​ត្រី​ពីក្រោយ​ម៉ា​ស៊ីន​ច្រូតស្រូវ​នោះ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ស្ថិតចំណុច​វាល​ខាងកើត​វត្ត​ពង្រ ស្ថិត​ក្នុងភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បន្ទាយ​នាង​បាន​ប្រាប់​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​កិន​ស្លាប់​ឈ្មោះ ម៉ា​ន កក្កដា អាយុ​៨​ឆ្នាំ។មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ កុមារ​រង​គ្រោះ​រួម​ជាមួយ​ក្មេង​ប្រុស​ស្រី​ប្រមាណ​២​ទៅ​៣​នាក់​ទៀត​បាន​ដើរ​ចាប់​ត្រី​ពីក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ លុះ​ច្រូត​ដល់​ក្បាល​ស្រែ ម៉ា​សុ​ី​ន​ច្រូតស្រូវ​បាន​បត់​ហើយ​ថយក្រោយ​ក៏​បាន​កិន​ក្មេង​ប្រុស​រូប​នោះ បណ្ដាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗនៅ​ក្នុង​ភក់ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​ម៉ា​សុ​ី​ន​ច្រូតស្រូវ​ឈ្មោះ ផ​ន យ៉​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​ឈ្មោះ ប៉័ង ថង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​ក្មេង​ប្រុស​រង​គ្រោះ​ដែរ​មិន​បានរ​ត់ទៅ​ណា​ទេ​។​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​បាន​ទទួល​ចេញថ្លៃធ្វើបុណ្យ​ដល់​ក្មេង​រង​គ្រោះ តែ​ច្បាប់​នៅ​តែ​បន្ត​អនុវត្ត​ចំពោះ​អ្នកបើកបរ​បង្ក​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ដដែល ៕