ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​​៥​រូប ​ចេញទៅ​ប្រកួត​កីឡាស៊ី​ហ្គេ​មនៅម៉ា​ឡេ​ស៊ី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៧ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡាករ​ចំនួន​២​រូប ដែល​ដឹកនាំ​ដោយ​លោក ថោង រដ្ឋ​សក្កិ អនុ​ប្រធាន

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៧ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡាករ​ចំនួន​២​រូប ដែល​ដឹកនាំ​ដោយ​លោក ថោង រដ្ឋ​សក្កិ អនុ​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ចេញ​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​កោះ​ឡាំងកាវី ( Langkawi, Malaysia) ប្រទេស​ម៉ាឡេ​ស៊ី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧ ។

សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ចំនួន​៣​រូប លើ​២​វិញ្ញាសា ដែល​វិញ្ញាសា​ទី​១ គឺ​ទូកក្តោង​ប្រភេទ Windsurfing RS:One ដែល​មាន​កីឡាករ​ចំនួន​០២​រូប​គឺ ៖ លោក សូត្រ មេ សា អាយុ​១៥​ឆ្នាំ លោក ហៀ ង ស៊ុន​ហេង អាយុ​១៥​ឆ្នាំ ដែល​ជា​កូន​នាវិក​ប្រចាំការ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម ហើយ​វិញ្ញាសា​ទី​០២ គឺ​ទូកក្តោង ប្រភេទ Laser ដែល​មាន​កីឡាករ​០១​រូប គឺ​លោក​វរៈនាវីត្រី ឌុច ប៊ុន​ធឿ​ន អត្តលេខ ១៤០៧៣៦ អាយុ​៣៣​ឆ្នាំ ជា​នាវិក​ប្រចាំការ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម ។

សូម​បញ្ជាក់​ផង​ដែរថា កីឡា​ទូកក្តោង​ជា​ប្រភេទ​កីឡារ​អូឡាំពិក​ហើយ​នេះ​គឺជា​ប្រវិត្តិសាស្ត្ររបស់​ប្រទេស​កម្ពុជា​នឹង​ជាលើក​ដំបូង​ដែល​សហព័ន្ធ​កីឡា​ទូកក្តោង ដែល​បាន​បញ្ជូន​កីឡា​ប្រភេទ​ទូកក្តោង​នេះ ទៅចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​នេះ ។