ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាបៀរលីអូ ប្រគល់រង្វាន់​រថយន្ត Mazda II និងបន្តោងខ្សែកផ្លាទីន​ដាំពេជ្រ

6 ឆ្នាំ មុន

ស្រា​បៀរ លី​អូ បាន​ប្រគល់​រង្វាន់​ធំ​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន 4 គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណង​ដៃ​សុភមង្គល​អាពាហ៍ពិពាហ៍ វគ្គ​ផ្តាច់ព្រ័ត្រ របស់​ស្រា​បៀរ លី​អូ

ស្រា​បៀរលី​អូ បាន​ប្រគល់​រង្វាន់​ធំ​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន 4 គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណង​ដៃ​សុភមង្គល​អាពាហ៍ពិពាហ៍ វគ្គ​ផ្តាច់ព្រ័ត្រ របស់​ស្រា​បៀរ លី​អូ នៅ​ស្ថានីយទូរទស្សន៍ MyTV កាលពី​ថ្ងៃ​ទី 13 ខែសីហា ឆ្នាំ 2017 កន្លង​ទៅ​នេះ​។

លោក ស៊ុត មៅ និង អ្នកស្រី មុ​យ ណុ មក​ពី​ខេត្ត បន្ទាយ​មាន​ជ័យបាន​ឈ្នះ​រង្វាន់​ធំ រថយន្ត Mazda II សេរី​ថ្មី​ឆ្នាំ ២០១៧  ។ ខណៈ​ដែល 3 គូ​ផ្សេង​ទៀត បាន​ឈ្នះ​រង្វាន់​បន្តោង​ខ្សែ​ក​ផ្លា​ទី​ន​ដាំ​ពេជ្រ ។ ម្ចាស់​រង្វាន់​ធំ​ក្នុង​កម្មវិធី​ចំណងដៃ​សុភមង្គល​បាន​ឲ្យ​ដឹង​ថា “​ពួក​យើង​សប្បាយចិត្ត មែនទែន និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ឮ​គេ​ប្រកាស​ឈ្មោះ​របស់​ខ្លួន​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សង សំណាង​នៅ​ថ្ងៃ​ទី 6 ខែសីហា កន្លង​ទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​ពួក​យើង​” ។

លោក ព្រាប សុវណ្ណ  នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា «ជា​រៀង​រាល់​ឆ្នាំ ស្រា​បៀរ លី​អូ តែងតែមាន កម្មវិធី​ផ្តល់​ចំណងដៃ​សុភមង្គល​ជូន​ដល់​ម្ចាស់​មង្គលការ​ជា​និច្ច ដើម្បី​ជា​ការ​ថ្លែង អំណរ​គុណ​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជ្រើសរើស​យក​ស្រា​បៀរ លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួក​គេ និង​ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​សប្បាយ​រីករាយ​» ។

នេះ​ជា​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ផ្តល់​ចំណងដៃ សុភមង្គល អាពាហ៍ពិពាហ៍​ឆ្នាំ 2017 នេះ​។ សូម​ជាវ ស្រា​បៀរ លី​អូ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក ពីព្រោះ កម្មវិធី​ចំណងដៃ សុភមង្គល អាពាហ៍​ពិពាហ៍ ឆ្នាំ 2018 នឹង​មក​ដល់​ឆាប់​ៗ​នេះ​ រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​កំពុង​រង់ចាំលោក​អ្នក​។

ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់​លោក​អ្នក ដើម្បី​ទទួល​បាន​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ លី​អូ ។ ស្រា​បៀរ លី​អូ ភាព​អស្ចារ្យ​អាច​កើត​មាន​ឡើង​គ្រប់ពេល ​៕