ចាប់បានចោរ២នាក់ ខណៈឆក់ខ្សែ.កមិនបានសម្រេច
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាសិស្សរៀននៅសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី ចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាសិស្សរៀននៅសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី ចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាសិស្សរៀននៅសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី ចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើការឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាព ឆក់ខ្សែ.ក ពីបុរសម្នាក់មិនបាន និងបានតែមួកជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវម្ចាស់ជិះដេញស្រែកថា <<ចោរៗ>> ធ្វើឱ្យឆោឡោទៅដល់ប្រជាពលរដ្ឋជួយដេញបុកផ្តួល ខណៈពួកគេនាំគ្នាព្យាយាមរត់គេចខ្លួនឡើងទៅលើដំបូលផ្សារបឹងកេងកងនោះ ។ ការចាប់ឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្សារបឹងកេងកង ផ្លូវលេខ៣៨០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ៖ ជនសង្ស័យទី១មានឈ្មោះ ឈួន វីរៈ ហៅអាបូ អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី២ឈ្មោះ ផេ ឆៃឌី ហៅអាតឿ អាយុ១៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាំងពីរនាក់ជាសិស្សរៀនថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី ជាមួយគ្នា ។
មុនពេលកើតហេតុ បុរសជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ១GH-៧៩១៤ មួយគ្រឿង តាមបណ្តោយផ្លូវព្រះនរោត្តម កំពុងតែឈប់ភ្លើងស្តុបខាងត្បូងវិមានឯករាជ្យនោះ ក៏ស្រាប់តែមានក្រុមជនសង្ស័យចំនួនពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ១GF-២១៧៥ មកពីក្រោយ និងធ្វើសកម្មភាក្នុងបំណងឆក់ខ្សែករមាសមួយខ្សែរបស់ជនរងគ្រោះមិនបាន និងបានតែមួកមួយដែលមានតម្លៃរហូតទៅដល់៤៥ដុល្លារនោះ ហើយក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ៖ ភ្លាមនោះ បុរសជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថា <<ចោរៗ>> ធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើង លុះមកដល់មុខផ្សារបឹងកេងកង ក៏ត្រូវបានប្រជាពលរដ្ឋម្នាក់ ជិះម៉ូតូបុកបណ្តាលឱ្យម៉ូតូរបស់ពួកគេដួល ហើយរត់ឡើងលើដំបូលផ្សារបឹងកេងកង ក្នុងបំណងរត់គេចខ្លួននោះ ក៏ត្រូវបានក្រុមសន្តិសុខផ្សារ និងប្រជាពលរដ្ឋនាំគ្នាឡើងចាប់បានទាំងពីរនាក់ប្រគល់ឱ្យកម្លាំងមានសម្ថកិច្ចតែម្តង ។
ក្រោយពេលកើតហេតុ យុវជនជាជនសង្ស័យចោរឆក់ទាំងពីរនាក់ រូមទាំងម៉ូតូម៉ាក MSX មួយគ្រឿង ជិះធ្វើសកម្មភាព ក៏ត្រូវបានបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ