ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស​ជាតិថ្មីមួយ​សម្រាប់​ទស្សនិកជន​ខ្មែរ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មាន​ទឹកចិត្ត​រួមចំណែក ​ចូលរួម​វិស័យ​សោត​ទស្ស​ន៍ ក៏​​ដូច​ជា​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​ អ្នកស្រី​យូ​លី​ណា​បាន​សម្រេចចិត្ត​រៀបចំ​កិច្ច​ព្រ​ង​ព្រៀង​បើក​ស្ថានីយទូរទស្សន៍​ថ្មី​មួយ ​មាន​ទាំង​ការ​ផ្សាយ​កម្មវិធី​កូរ៉េ​ល្បី​មិន​ធ្លាប់​មាននៅ​កម្ពុជា​ ឡើយ។​ ​

អ្នកស្រី​ថា​ ខ្លួន​បោះទុន​មិន​ក្រោម​១០០០​លាន​ដុល្លារ ដើម្បី​សាងសង់​ស្ទី​យោ​ស្ថានីយទូរទស្សន៍​ស្ដង់ដា និង​បំពាក់​ដោយ​ឧបករណ៍​កម្រិត​ទំនើប ​។ ក្នុង​ចំណោម​ទឹកប្រាក់​ទាំងនេះ អ្នកស្រី​ ក៏​នឹង​ជួល​ក្រុម​តារា​លំដាប់​ពិភពលោក​បណ្ដាក់​គ្នា​ដូច​ភ្លៀងរលឹម​​មក​ច្រៀង​រាំ​​នៅ​​កម្ពុជា​ ។

ក្រោយ​ពី​ការ​ប្រគល់​សិទ្ធិ​ពាក់កណ្ដាល​ទៅ​ឱ្យផលិតករ​កូរ៉េ គឺ​អ្នកស្រីយូ​លី​ណា ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ម្ចាស់​ជំនួញ​វ៉ាល់​លាន​ជនជាតិ​កូរ៉េ​សញ្ជាតិ​កម្ពុជា និង​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​តន្ត្រី​សប្បុរស​ធ​ម៍ ដោយ​មាន​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា ចូលរួម​នោះ បាន​អះអាង​ថា ​តារា​ល្បី​ៗ​លំដាប់​ពិភព​របស់​កូរ៉េ នឹង​ត្រូវ​បណ្ដាក់​គ្នានៅ​កម្ពុជា​។

នោះ​គឺ​ដោយសារ​តែ​ទូរទស្សន៍ NTV សម្រេច​ប្រគល់​អោយ​អ្នកស្រី​និង​ប្រកាស​ប្ដូរ​ឈ្មោះ​ជា​ទូរទស្សន៍​កូរ៉េ UNS TV កាលពី​ថ្ងៃ​ទី​១៦ សីហា​​។ វត្តមាន​តារា​ល្បី​ៗ​កូរ៉េ​ទាំងនោះ មានការ​ប្រកាស​ថា​នឹង​ធ្វើ​អោយ​NTV ក្រោយ​ការ​ប្ដូរ​ឈ្មោះក្លាយជា​ប៉ុស្តិ៍​កម្សាន្ត​នាំមុខ​នោះ​ផង ​។