ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់​តែ​​ក្តៅ​​ហើយ… រវាង​លោកហេង ឡុ​ង​ ​និង​លោក​​សុវណ្ណ មក​រា​​

6 ឆ្នាំ មុន

ក្រោយ​ពេល​មានការ​បញ្ចេញ​សារ​ហែកហួរ​គ្នា

រាជធានីភ្នំពេញ ៖ ក្រោយ​ពេល​មានការ​បញ្ចេញ​សារ​ហែកហួរ​គ្នា ​ក្រោយ​ពី​អ្នក​នាង​ឈិ​ន សុធា​រី ​បើកហាង​ ហើយ​សុវណ្ណ មក​រា​ មិន​មក​​ចូលរួម​ ។​ មាន​សារ​ជា​ច្រើន​​ដែល​សុវណ្ណ មក​រា​ បង្ហោះ​ឱ្យ​អ្នកនាងច​ន ច័ន្ទ​លក្ខិ​ណា និង​មួយ​ផ្នែក​ទៀត​​ទៅ​លើ​អនាគត​ស្វាមី​​របស់អ្នកនាង ខណៈ​មិន​តប​មិន​ឆ្លើយ​ លោក​​ហេង ឡុ​ង​ ចេញ​លិខិត​ប្តឹង​សុវណ្ណមក​រា ​បង្កឱ្យ​​ក្លាយជា​រឿង​ក្តៅ​មួយទៀត​ នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​ ។

អនាគត​ស្វាមី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា គឺ​លោក​ហេង ឡុ​ង ថ្ងៃ​ទី​១៨ ​សីហា​ នេះ បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​ចូល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ប្ដឹង​អតីត​តារា​សម្ដែង​សុវណ្ណ មក​រា ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ជេរ​ប្រមាថ​ជា​សាធារណៈ ដោយ​​ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ​ ។

តាម​កម្មវត្ថុ​នៃ​ពាក្យបណ្ដឹង លោក​ហេង ឡុ​ង ដែល​ជាដើម​បណ្ដឹង​បាន​រៀបរាប់​​​ថា ឈ្មោះ​សុវណ្ណ មក​រា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ដែល​មានឈ្មោះ Sovann Makara ដោយ​ប្រព្រឹត្ត​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ជេរ​ប្រមាថ​ជា​សាធារណៈ​មក​លើ​រូប​លោក​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុង​ន័យ​បង្កាច់បង្ខូច​កិត្តិយស​ឲ្យ​មហាជន​យល់​ច្រឡំ​។

យ៉ាងណាមិញ​ លោក​សុវណ្ណ មក​រា ​នៅ​តែ​មិន​ខ្លាច​ហើយ​តប​សរសេរ​ពាក្យ​​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​​ថា ​«​ហូរ​ចង់​លាង​ខ្លួន​ហើយ អ​ន្ទិ​ត​ចេក​ឡុ​ង​កំ​ពិត​ឯង យក​លេះ​ប្តឹង ​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ម្ចាស់​ប្រាក់​ដែល​គេ​ចូល​មូលនិធិ​ហ្នុ​ង​ឬ​? សូម​ប្តឹង​តាម​ក្បាលវ៉ាល់​ឡុ​ង​កំ​ពិត​ឯង​ចុះ ខ្ញុំ​នឹង​តតាំង​ដោយ​យុ​ត្តិ​ធ​ម័ បើ​ខ្ញុំ​ចាញ់​ដោយ​ការ​បំផ្លើសការពិត​ឡុ​ង​ឯង​មែន ខ្ញុំ​សុខចិត្ត​បង់​ប្រាក់​រំ​លួស ក្នុង​១​ខែ​៤​ម៉ឺន​រៀល តាម​ប្រ​ព័ន្ធ​បក្ស​CNRP ដែល​ជា​​បក្ស​ឡុ​ង​កំ​ពិត​ឯង ​ធ្លាប់​គាំទ្រ​ពី​មុន​នោះ ឥលូវ​ក៏​ឡុ​ង​ឯង​ នៅ​តែ​គាំទ្រ​ដដែល​ហ្នឹង តែ​មក​យក​ផលប្រយោជន៍​ពី​CPP ​ម៉ា​អា​ខ្ទើយ​ថោកទាប អា​​ពស់​ក្បាល​ពីរ បញ្ចា​ក់​ម្តងទៀត ត្រូវ​តោង​ជាយ​សា​រ៉ុ​ង​ច​ន​ចាន់​ឱ្យ​​ជាប់​វើ​យ ប្រ​យ​ត្ន័​ច​ន​ចាន់​ធាក់​ក្បាល​ចោល ឡុ​ង​កំ​ពិត​ឯង​ច្បាស់​ជា​គុក​ហើយ​អា​គុក អា​ខ្ទើយ​ឯង​បោកប្រាស់​អ្នក​សិ​ល្បៈ​មក​ប្រើ​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួនឯង ម៉ា​អា​ខ្ទើយ​យួន​កាត់​កាត់​ចិន ឯង​កុំមក​ចង់​ស៉ី​ខ្សែ​រលើ​សិ​ល្បះ​ខ្មែរ​ឲ្យ​សោះ ការ​ពិត​កំពុង​លាតត្រដាង​ហើយ ឡុ​ង​កំ​ពិត​ឯង​វ​ណ្ឌ័​ករ​ហើយ  ????????????????good by ឆ្មា​ចេក​» ​។

រង់ចាំ​មើលល្ ខោន​មួយ​​​នេះ​​ចប់​ពេល​ណា​ បន្ទាប់​ចេញ​ជា​រឿង​ប្តឹង​ ហើយ​មួយ​ភាគី​ទៀត ​អត់​ខ្លាច​នៅ​តែ​ទាញ​បញ្ចេញ​រឿង​ប្លែក​ៗ​មក​និយាយ​ ។