ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ប្រុស​ៗ​គ្នាយើង… ​ក្នាញ់​ពេក​ខាំ​ដាច់​ពង

6 ឆ្នាំ មុន

​មិនមែន​មក​ពី​រឿង​ប្តី​ខិលខូច​ទៅ​លួច​មាន​ស្រី​ញី​ច្រើន​ភ្លេច​ប្រពន្ធ​ទេ តែ​វា​ផ្តើម​ចេញពី​​

ខេត្ត​ត្បូងឃ្មុំ ៖ រឿង​ចម្លែក​មិន​ធ្លាប់​មាន​ច្រើន​ទេ​នៅ​ប្រទេស​កម្ពុជា ជុំវិញ​ការ​កាត់​ឬ​ខាំ​ពងស្វាស​បុរស ។ ទោះបីជា​បែប​ណា រឿង​ថ្មី​មួយទៀត​បាន​កើតឡើង តែ​មិនមែន​មក​ពី​រឿង​ប្តី​ខិលខូច​ទៅ​លួច​មាន​ស្រី​ញី​ច្រើន​ភ្លេច​ប្រពន្ធ​ទេ តែ​វា​ផ្តើម​ចេញពី​ការ​ក្នាញ់​ពេក​ពេល​ប្រឡែង​គ្នា​ក្នុង​ខ្ទម​ចម្ការ​ក៏​ខាំ​តែ​ម្តង ។ បុរស​ជា​ប្តី​ដែល​រង​គ្រោះ​ឈ្មោះ ទន់ ម៉ា​ប់​អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ផ្អុង ឃុំ​កក់ ស្រុក​ពញាក្រែក ត្រូវ​ប្រពន្ធ​របស់​ខ្លួន​ដែល​ក្នក់ក្នាញ់​ពេក​ពេល​ប្រឡែង​គ្នា​ខាំ​ពងស្វាស​ផ្នែក​ខាងស្តាំ​ដាច់​បណ្តាល​ឱ្យ​ហូរ​ឈាម​រហូត​ដល់​សន្លប់ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ទៀត ។

នា​រសៀល​ថ្ងៃ​ទី​១៨​សីហា បុរស​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​ថ្ងៃ​កើតហេតុ​គឺ​កាលពី​ថ្ងៃ​ពុធ​ទី​៩​ខែសីហា​កន្លង​ទៅ នៅផ្ទះ​ចាំចម្ការ​កៅស៊ូ​មួយ​កន្លែង មានការ​ជួបជុំ​មិត្តភក្តិ​ប្រុស​ស្រី​ជិត​១០​នាក់​នាំ​គ្នា​ផឹកស៊ី​នៅ​វេលា​ម៉ោង​ប្រហែលជា​៣​រសៀល​រហូត​ដល់​ព្រលប់​ទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ចំណែក​រូប​គាត់​បាន​នៅផ្ទះ​ក្នុង​ចម្ការ​នោះ​ក្នុង​ភាព​ស្រវឹង​ស្រឿង​ៗ ។​បុរស​រូប​នេះ​រៀបរាប់​ទៀត​ថា លុះដល់​វេលា​ម៉ោង​ប្រហែលជា​៨​យប់​ក៏​បាន​ប្រឡែង​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ យន់ អុ​ិ អាយុ​៣២​ឆ្នាំ ។ ពេល​នោះ​ដោយសារ​តែ​ប្រពន្ធ​មាន​ការ​​ក្នក់ក្នាញ់​នឹង​គាត់ មិនដឹង​ថា​ប្រពន្ធ​គិត​បែប​ណា​ស្រាប់តែ​ខាំ​ពងស្វាស​គាត់​ដាច់​ម្ខាង​ចេញ​ឈាម បណ្តាល​ឱ្យ​មានការ​ឈឺ​ចុក​ចាប់​​យ៉ាង​ខ្លាំង ។

ក្នុង​ពេល​នោះ គាត់​ខឹង​ពេក​ក៏​បាន​វាយ​ប្រពន្ធ​២​ទៅ​៣​ដៃ​បណ្តាល​ឱ្យ​សន្លប់ ឯ​រូប​គាត់​ដោយ​ឈឺ​ខ្លាំង​ពេក​ក៏​សន្លប់​ដែរ ។ លុះ​ពេល​ដឹងខ្លួន​ងើប​ពី​សន្លប់​វិញ ក៏​បាន​ប្រឹង​ដើរ​ចុះពីលើផ្ទះ​រត់​កាត់​តាម​វាលស្រែ​មានទឹក​ត្រឹម​ជង្គង់ ដោយ​ដៃ​ម្ខាង​កាន់​ក្តោប​ពងស្វាស​រហូត​មក​ដល់​ផ្ទះ​អ្នក​ភូមិ​ម្នាក់ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ចម្ការ​ប្រមាណ​៣០០​ម៉ែត្រ ហើយ​ក៏​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ខែសីហា ត្រូវ​បាន​ឪពុក​ដឹក​បន្ត​មក​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ទៀត ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៨​ថ្ងៃ​ហើយ ប៉ុន្តែ​ស្នាម​របួស​នៅ​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ ។ ពេល​ប្រពន្ធ​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ បាន​និយាយ​ថា លែង​គ្នា​ហើយ​មិន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៀត​ទេ តែ​គាត់​នៅ​មិន​ដាច់​អាល័យ ដោយសារ​កូន​នៅ​តូច​ៗ​ពេក ព្រោះ​កូនស្រី​បង​ទើបតែ​បាន​អាយុ​១២​ឆ្នាំ  និង​កូនស្រី​ពៅ​អាយុ​បាន​៣​ឆ្នាំ​ប៉ុណ្ណោះ ។

ទោះជា​បែប​ណា គាត់​មិនដឹង​ថា​តើ​មេជី​វិត​របស់​គាត់​នៅ​មាន​ថាមពល​ដូច​ដើម​ឬ​យ៉ាងណា​នោះ​ទេ ក្រោយ​ពេល​ដាច់​ពងស្វាស​ម្ខាង​ទៅ​ហើយ​នោះ ។​លោក សេក ទន់ អាយុ​៦៥​ឆ្នាំ ត្រូវជា​ឪពុក​បុរស​រង​គ្រោះ និយាយ​ថា កូនប្រសា​ស្រី​មាន​ចរិត​ស្លូតបូត​ទេ តែ​គាត់​មាន​ច​ម្ង​ល់​ថា ចុះ​មូលហេតុ​អ្វី​បានជា​មានរឿង​បែប​នេះ​កើតឡើង? ពេល​ដែល​កូនប្រុស​គាត់​ជា​សះស្បើយ​ហើយ នឹង​ហៅ​ដន្លង​មក​ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​ថា តើ​គួរ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​បន្ត​ទៀត​ឬ​យ៉ាងណា ?