ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ក្អួត​ឈាម​ទាំង​ថ្លុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់ សង្ស័យ​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​អ្នក​ជិះ​ដួល​បោក​នឹង​ថ្នល់ រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់ សង្ស័យ​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​អ្នក​ជិះ​ដួល​បោក​នឹង​ថ្នល់ រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ចំណុច​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ​ចាស់ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​គេ​បាន​ឲ្យ​ដឹង​ថា​មានឈ្មោះ ខៀវ ឡេ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្នាក់​នៅ ផ្ទះ​លេខ​៤៥E២  ផ្លូវ​លេខ​១៥៤ ភូមិ​៥ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ មានស្រុក​កំណើត នៅ​ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GB-៧៣០៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​មិនដឹង​ថា​ចេញពី​ណា​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GB-៧៣០៨ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន និង​សង្ស័យ​ស្រវឹងស្រា​ផង​នោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​អូស​ជិត​១០​ម៉ែត្រ និង​ធ្វើ​ឲ្យ​អ្នក​បើក​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​បែកក្បាល​ហូរ​ឈាម​ចេញ​តាម​ច្រមុះ សន្លប់​ស្តូកស្តឹង ហើយ​ភ្លាម​នោះ​ដែរ ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ។ ដោយឡែក​ម៉ូតូ វិញ​រង​ការ​ខូចខាត​តិចតួច ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕