ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​តែ​ម៉ាក​ៗ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ ឈឺ​គ្រប់​គ្នា​ហើយ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ពី​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ពី​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​មាន​ឈ្មួញ​មួយ​ក្រុម​តូច​បាន​រកស៊ី​ដឹក​ជញ្ជូន​ប្រហិត​សាច់​មាន់​ខូចគុណភាព​នាំ​ចូល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យ៉ាង​គគ្រឹកគគ្រេង រាប់រយ​គីឡូក្រាម ដឹក​ជញ្ជូន​ទាំង​រថយន្ត តូច​ធំ បន្ត​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត​។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ គេ​ឃើញ​រថយន្ត​ម៉ាក តា​កូ​ម៉ា ពណ៌​សំបក​ឪឡឹក ចង្កូត​ឆ្វេង​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 2A-6007 មួយ​គ្រឿង បាន​ដឹក​សុទ្ធតែ​ប្រហិត សាច់​មាន់ ពេញ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត និង​ផ្នែក​ខាងក្រោយ ចង​កៅស៊ូ​ប៉ាតង់​រុំ​ជិតជុំ​វិញ បើក​ចេញពី​ចំណុច​ផ្សារ​មង្គល តាម​ផ្លូវ​ជាប់​កាស៊ីណូ​ឡាក់​គី ទល់មុខ​ទីស្នាក់ការ សាខា កាំកុងត្រូល​ច្រក​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​/​ក្រុង ប៉ោយ​ប៉ែ​ត ឆ្ពោះ​ចេញ​ទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ បាន​យ៉ាង​រំភើយ ដោយ​មិនឃើញ​មាន​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ណាមួយ ចាត់វិធានការ​ទប់ស្កាត់ ឬ​ក៏​បង្ក្រាប​ឲ្យ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ ដែល​បាន​ចេញ​សារា​ចរណ៍​ហាមឃាត់​នោះ​ឡើយ​។

បើ​តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ក្នុង​រថយន្ត​នោះ​មិនមែន ដឹក​តែ​ប្រហិត​សាច់​មាន់​នោះ​ទេ គឺ​មាន​ទាំង​សាច់ និង​ឆ្អឹង​មាន់​ខូចគុណភាព​ផង​ដែរ​។ ដោយ​ពួក​គេ​បាន​រកស៊ី​ដឹក​ជញ្ជូន​ទាំង​រថយន្ត​តូច​ធំ យ៉ាង​គគ្រឹក​គ្រេង ជា​យូរយា​ណាស់​មក​ហើយ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច ឬ​ក៏​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​យក​ភ្នែក និង​ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ ទើប​ក្រុម​ឈ្មួញ​ទាំងនេះ​អាច​ដឹក​ជញ្ជូន​បាន​ទាំង​កណ្តាលថ្ងៃត្រង់​បាន​យ៉ាង​រលូន​បែប​នេះ ដោយ​ពុំ​មាន​ខ្លាច​ក្រែងរអែង ដល់​អនុ​សាស្ត្រ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ហាមឃាត់​មិន​ឲ្យ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូច​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​លោក ហុង លៀង អនុប្រធាន​សាខា ទទួល​បន្ទុក​ផ្នែក​ច្បាម​ចល័ត បង្ក្រាប​បទល្មើស ទំនិញ​ខូចគុណភាព បាន​ប្រាប់​តាម​ទូរ​សព្ទ័ នៅ​រសៀល​ថ្ងៃ​ទី​១៨ សីហា នេះ​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​នោះ​លោក​បានដឹង​ហើយ មាន​ម្ចាស់​ជា​ក្រុម​ជន​ពិការ ដែល​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ទាំង​អស់នេះ​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​មានការ​កត់សម្គាល់​នោះ លោក​ប្រធាន និង​លោក​អនុប្រធាន ហុង លៀង ជា​មន្ត្រី​ជំនាញ​កាំកុងត្រូល ទទួល​បន្ទុក​ផ្នែក​ច្បាម​ចល័ត បង្ក្រាប​បទល្មើស បាន​បញ្ជាក់​ប្រាប់​ថា ក្រុម​អ្នក​រកស៊ី ដឹក​ជញ្ជូន​ប្រហិត​សាច់​មាន់ ខូចគុណភាព​ទាំងនោះ​គេ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ចេញពី​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ក្រុម​មន្ត្រី​ជំនាញ​របស់​លោក​មិន​ហ៊ាន​ប៉ះពាល់ និង​ធ្វើការ​បង្ក្រាប​នោះ​ឡើយ​៕