ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពឹង​មិត្តភក្តិ​ឱ្យ​បើក​ម៉ូតូឌុប​ជូន​ទៅ​ផ្ទះ បែរជា​ឌុ​ប​ទៅ​ឲ្យ​គេ​កា.ប់

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​អំពើ​ហិ.ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង ខណៈ​យុវជន​ម្នាក់​បាន​ពឹង​យុវជន​ម្នាក់​ទៀត​ឲ្យ​ឌុ​ប​ខ្លួន​ទៅ​ផ្ទះ តែ​បែរជា​ឌុ​បយក​ទៅ​ឲ្យ​យុវជន​ផ្សេង​ទៀត យក​កាំបិត​កាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ឈាម​ហូរ​ជោក​ខ្លួន ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាម​ៗ​។ ហេតុការណ៍​យុវជន​កាប់​គ្នា​ខាងលើ​នេះ បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ រឹម  ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រង​របួស​ដៃ​ខាងឆ្វេង ត្រូវ​មួយ​កាំបិត (​ធ្ងន់​)​។

ចំណែក​ជន​ដៃដល់​ឈ្មោះ អ៊ឹម រដ្ឋ​ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ម្នាក់​ទៀត​ជា​ជន​រួមគំនិត ដែល​ជា​អ្នក​ដឹក​ជន​រង​គ្រោះ យក​ទៅ​ឲ្យ​គេ​កាប់​ឈ្មោះ អ៊ឹម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​បង​បង្កើត​របស់​ជន​ដៃដល់ រស់នៅ​ជាមួយ​គ្នា បាន​រត់គេច​ខ្លួន​ទាំង​ពីរ​បាត់​ស្រមោល​។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​ជន​រង​គ្រោះ ឈ្មោះ រឹម ប៊ុ​ន​ធឿ​ន បាន​ពឹង​ឲ្យ​ឈ្មោះ អ៊ឹម រ​ដ្ឋា ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​ដោយ​មិនដឹង​ថា​មានឈ្មោះ អ៊ឹម រដ្ឋ​ធី ជា​ជន​ដៃដល់​កំពុង​រង់ចាំ​នៅ​ទីនោះ​ទេ លុះដល់​ចំណុច​កើតហេតុ ក្បែរ​សាលារៀន​ផ្សារ​ព្រំ​ប្រហែល​១០០​ម៉ែត្រ ក៏​ជួប​ជន​ដៃដល់​ពេល​នោះ​បាន​យក​កាំបិត​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​ត្រូវ​ចំ​ដៃ​ខាង​ធ្វេ​ង​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ហើយ​ក្រោយមក​អ្នក​ទាំង​ពីរ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ករណី​អំពើ​ហិង្សា​ខាងលើ​គឺ​ដោយសារ​តែ​ជន​ដៃដល់​ខឹង​នឹង​ជន​រង​គ្រោះ​រាយការណ៍​ពី​បង​របស់​គេ​ឲ្យ​សមត្ថកិច្ច​នគរបាល​ដឹង ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ទើប​បង្កើត​ទៅ​ជា​រឿង​គំនុំ​បែប​នេះ​តែ​ម្តង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ដើម្បី​សង្គ្រោះ​។ ចំណែក​ជន​បង្ក និង​អ្នក​រួមគំនិត​ត្រូវ​សមត្ថកិច្ច​រៀបចំ​សំណុំរឿង ដើម្បី​ស្រាវជ្រាវ​រក​ចាប់ខ្លួន​យក​មក​ផ្តន្ទា​ទោ​តាម​នីតិវិធី​ផង​ដែរ​៕