ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ខុស​ជំនាន់ ប្តូរផ្តាច់​នៅ​ជាមួយ​គ្នា

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យាយ​ចាស់​ម្នាក់​បាន​រៀប​ការ​ជាមួយនឹង​ក្មេង​ប្រុសម្នាក់ ក្រោយ​ពី​ទាំង​ពីរ​នាក់​ប្រាប់​ថា …

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យាយ​ចាស់​អាយុ​៧១​ឆ្នាំ​ម្នាក់​បាន​រៀប​ការ​ជាមួយនឹង​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ ក្រោយ​ពី​ទាំង​ពីរ​នាក់​ប្រាប់​ថា សុខចិត្ត​ស្លាប់ បើ​ម្តាយ​ឪពុក​ចាប់​បំបែក​។

ទោះបីជា​អាយុ​លើស​គ្នា​៥៥​ឆ្នាំ​ក៏​ដោយ ក៏​ក្មេង​ប្រុស Selamat Riayadi ចង់​រៀប​ការ​ជាមួយនឹង​យាយ​ចាស់​មេម៉ាយ​ឈ្មោះ Rohaya នៅ​ក្នុងភូមិ Karangendah ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ពិធី​មង្គលការ​របស់​គូស្នេហ៍​ខុស​ជំនាន់​មួយគូ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងផ្ទះ​របស់​មេ​ភូមិ​។ មេ​ភូមិ​បាន​ប្រាប់​មក​កាន់​អ្នក​យក​ព័ត៌មាន​ថា​៖ «​ពួក​គេ​ថា ពួក​គេ​នឹង​សម្លាប់​ខ្លួន​ទៅ​ជាមួយ​គ្នា ប្រសិនបើ​មាន​ម្នាក់​ស្លាប់​»​។

គួរ​បញ្ជាក់​ថា ស្នេហ៍​ខុស​ជំនាន់​មួយ​នេះ​មិនកើត​ចេញពី​ឥទ្ធិពល​ទឹកប្រាក់​នោះ​ទេ ព្រោះ​ពួក​គេ​ទាំង​ពីរ​នាក់​សុទ្ធតែ​ក្រ​ដូច​គ្នា​៕