ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសដែលនិយាយថា «អារ.កខ្លួនឯង»… បាន​​​ដឹងដល់​គ្រួសារ​​​អះ​អាង​ថា

6 ឆ្នាំ មុន

ក្រោយ​ពី​មានការ​ចុះ​ផ្សាយលើ​​ករណី​បុរស​ម្នាក់​បាន​​អារ​.​ក​ខ្លួនឯង ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ចុះ​ផ្សាយលើ​​ករណី​បុរស​ម្នាក់​បាន​​អារ​.​ក​ខ្លួនឯង ​ហើយ​ដើរ​តាម​ផ្លូវ​បង្ក​ការ​ភ្ញាក់ផ្អើល​​នោះ ត្រូវ​ដំណឹង​នេះ​បាន​ទៅ​ដល់​ក្រុម​គ្រួសារ​ចុះ​មក​មើល​ នៅ​ឯ​មណ្ឌល​សុខភាព​កំ​បូល ​នា​រសៀល​ថ្ងៃ​ទី​១៨ សីហា ដដែល​នេះ ត្រូវ​​បានដឹ​ង​​បន្ថែមទៀត​ពាក់ព័ន្ធ​បុរស​​រង​គ្រោះ​រូប​នេះ ។

បើ​តាម​ក្រុម​គ្រួសារ​​​ថា បុរស​រង​គ្រោះ​មានឈ្មោះ​ខៀវ សុ​ភី អាយុ​៣០​ឆ្នាំ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ដូន​អៀ​ត ឃុំ​រកា​ធំ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ក្រុម​គ្រួសារ​​បន្ត​ទៀត​ថា ពួក​គាត់​មិន​ជឿ​និង​គិត​ថា គាត់​អារ​.​ក​ខ្លួនឯង​នោះ​​ទេ អាច​ជា​ករណី​អ្វី​ផ្សេង ព្រោះ​គាត់​ (ជនរ​ងគ្រោះ​)​ បាន​បាត់​បង្វេច​ខោអាវ និង​ប្រាក់​​អស់ហើយ ក្រោយ​​បាន​ចេញពីផ្ទះ​​មក​ស្នាក់​នៅ​ម្តុំ​កំ​បូល ដើម្បី​មក​ធ្វើ​ជា​ព្រូឡាន​ឱ្យ​បែន​​ដឹក​ដី ​ហើយ​ដែល​គាត់បាននិយាយ​ថា​ ​អារ​.​ក​ខ្លួន​ឯង​​នោះ គឺ​បណ្តាល​មក​ពី​​ស្រវឹង​ស្រាទើបនិយាយបែបនេះ ។

កាលពី​យប់​ថ្ងៃ​ទី​១៧ សីហា ត្រូវ​បាន​ខាង​ព្រូឡាន​ទូរស័ព្ទ​ប្រាប់​គ្រួសារ​ថា ជនរងគ្រោះ​​បាន​សុំ​ច្បាប់ ប៉ុន្តែ​ត្រូវ​តៃកុង​មិន​អនុញ្ញាត​ឱ្យ​ឈប់​ទេ ។ ក្រោយមក ​គាត់​បាន​ដើរ​ចេញពី​កន្លែង​​ព្រូឡាន​នោះ​បាត់​​រហូត​ដល់​ថ្ងៃ​កើតហេតុ ត្រូវ​គេ​ប្រទះ​ឃើញ​​គាត់​រង​របួស​.​ក​នេះ​តែ​ម្តង បន្ទាប់ពី​​​​គ្រូពេទ្យ​​បាន​ពិនិត្យ​​ជនរងគ្រោះ​​ហើយឃើញថា ​មិន​ត្រឹមតែ​រង​របួស​.​ក​​​ទេ អណ្តាត​ជនរងគ្រោះ​ក៏​​ត្រូវ​ដាច់​២​កន្លែង​​​ដែរ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ ​ឱ្យ​បាន​ច្បាស់បន្តទៀត​។ គួររំលឹកថា ដើរ​លើផ្លូវ​ទាំង​ឈាមស្រោច.ក ​ហៅសួរធ្វើឱ្យ​គ្រប់គ្នា​ហួស​ចិ​ត្ត​