ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ខ្លាំង​ណាស់​មួយ​ករណី​នេះ

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​បណ្តាល​ឲ្យ​បុរស​២​នាក់​រង​របួស​បាក់​ភ្លៅ

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​បណ្តាល​ឲ្យ​បុរស​២​នាក់​រង​របួស​បាក់​ភ្លៅ បែក​ចង្កា និង​ដាច់​អណ្តាត ឈាម​ស្រោច​ដី​សន្លប់​នៅ​នឹង​កន្លែង​គួរ​ឲ្យ​រន្ធត់ មូលហេតុ​រថយន្ត​បង្ក​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។ 

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​សម្ភារ​សំណង់​ជិះ​គ្នា​២​នាក់​បើកបរ​ពី​ទិស​ខាង​កើតមក​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៨២៨២ បើកបរ​ពី​ទិស​ខាងលិច​មក​កើត​បញ្ច្រាសទិស​គ្នា​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ជ្រុល​ទៅ​ម៉ូតូ​រ៉ឺ​ម៉ក​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺ​ម៉ក និង​អ្នកបើកបរ​អ្នក​រួម​ដំណើរ​ប៉ើង​ទៅ​ជាមួយ​រ៉ឺ​ម៉ក​សង្កត់​បាក់​ភ្លៅ​ទាំង​ពីរ​នាក់ បែក​ចង្កា ដាច់​អណ្តាត​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ 

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ប៊ិ​ន សុភ​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​បើក​រ៉ឺ​ម៉ក របួស​បាក់​ភ្លៅ​ស្តាំ បែក​ចង្កា និង​ដាច់​អណ្តាត សន្លប់​នៅ​នឹង​កន្លែង ។ រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ ទេព សា​បឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួស​បាក់​ភ្លៅ និង​បោក​ក្បាល​ពក រលាត់​ដងខ្លួន​សន្លប់​នៅ​នឹង​កន្លែង អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង បាន​មក​ទិញ​សម្ភារ​សំណង់​ដឹក​ទៅ​ឱ្យ​អង្គការ​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ក៏​ជួប​គ្រោះថ្នាក់​តែ​ម្តង ។ ក្រោយមក​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទាំង​​ពីរ​នាក់​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។ ចំណែក​រថយន្ត​ខូច​ខ្ទេច​ខាង​មុខ ជ្រុះ​កាង រីឯ​ម៉ូតូ និង​រ៉ឺ​ម៉ក​ខូច​ទាំងស្រុង​សមត្ថកិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​ស្វាយ​រៀង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕