ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​ពួក​មេខ្លោង​ធ្វើ​បាតុកម្មហិ.ង្សា​ធ្វើ​ឱ្យ​មនុស្ស​ស្លា.ប់​ជាង​១២០​​នាក់

6 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មុន​ពេល​អនុម័ត​ច្បាប់​ថ្មី​មួយ អគ្គ​រដ្ឋ​អាជ្ញា​ថ្មី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រកាស​នា​ថ្ងៃ​ទី​១៧ សីហា ថា

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មុន​ពេល​អនុម័ត​ច្បាប់​ថ្មី​មួយ អគ្គ​រដ្ឋ​អាជ្ញា​ថ្មី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រកាស​នា​ថ្ងៃ​ទី​១៧ សីហា ថា បណ្តា​មេខ្លោង​ធ្វើ​បាតុកម្មហិង្សា​ក្នុង​ប្រទេស​ចាប់​តាំងពី​ខែមេសា មក​នឹង​ត្រូវ​តាម​ប្រមាញ់ និង​ចាប់​ដាក់គុក ។ បែប​នេះ​បង្ហាញ​ពី​ការ​ប្រកាន់​ភាព​តឹងតែង​របស់​អាជ្ញាធរ ។

ច្បាប់​ថ្មី​នេះ​ប្រឆាំង​ការ​ចងកំហឹង និង​ការ​មិន​អត់ឱន អាច​អនុម័ត​នា​ថ្ងៃ​ទី​១៨ សីហា ដោយ​សភាធម្មនុញ្ញ ។ អគ្គ​រដ្ឋ​អាជ្ញា​ថ្មី លោក TAREK SAAB នៅ​មុខ​សភា​និយាយ​ថា នេះ​​ជា​បញ្ហា​នៃ​កិត្តិយស​សម្រាប់​អយ្យការ​កំណត់​អត្តសញ្ញាណ​អ្នក​ទទួលខុសត្រូវ​លើ​បទឧក្រិដ្ឋ​ចងកំហឹង​នីមួយ​ៗ​ប្រព្រឹត្ត​ក្នុង​ប្រទេស​នេះ ។ យើង​នឹង​ឆែក​មើល​បណ្តា​កាមេរ៉ា​​វី​ដេ​អូ និង​រូបថត​ទាំងឡាយ ។ យើង​នឹង​អាច​ដឹង​មុខ​របស់​ពួក​អ្នក​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ឬ​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មានការ​ឈឺចាប់ ។

ការ​ប៉ះទង្គិច​គ្នា​នានា​ទាក់ទិន​នឹង​ចលនា​តវ៉ា​ប្រឆាំង​លោក​នី​កូ​កាឡាស់ ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១២០​នាក់ ចាប់តាំងពី​ខែមេសា​មក ៕