ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតប៉ូលិសដែរ ចិនច្រើន​​​​​ពេក… ​កាត់ទ្វារមើលស្រាប​់តែ​​ឃើញ៥១នាក់ទៀត​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​ក្នុង​ប្រតិបត្តិការ​​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ ពាក់ព័ន្ធ​​ករណីចុះ​​ចាប់​ជនជាតិ​ចិន​​មាន​ចំនួន​រហូត​ដល់​២៣១​នាក់ ដែល​​​សង្ស័យ​​ថា ​

រាជធានី​ភ្នំពេញ ៖ ​​ក្នុង​ប្រតិបត្តិការ​​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ ពាក់ព័ន្ធ​​ករណីចុះ​​ចាប់​ជនជាតិ​ចិន​​មាន​ចំនួន​រហូត​ដល់​២៣១​នាក់ ដែល​​​សង្ស័យ​​ថា មាន​​ជាប់ករណី​ចាប់ជម្រិត​​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​នោះ​​ស្ថិត​ក្នុង​អគារ​ខុន​ដូរ​មួយ​កន្លែង ​លើ​ផ្លូវ​៥៧៨ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​ហើយទើបតែ​​បញ្ចប់​ការ​សាកសួរពួកគេ​កាលពី​​ព្រឹក ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​១៨ សីហា ដដែល​​នេះ ភ្ញាក់ផ្អើលខ្លាំង ​ដោយសារ​​មាន​បន្ទប់​មួយ ​ត្រូវ​ជនជាតិ​ចិន​កំពុងសំងំខ្លួន​ចំនួន​​៥១​ទៀត ខណៈ​បន្ទប់នោះ​​មាន​​ចាក់​សោ​ជាប់ ដែល​ទើប​ត្រូវ​សមត្ថកិច្ច​កាត់​សោ​ចូល​ឆែក​​មើល​ក៏​ប្រទះ​​​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​រយៈពេល​២​ថ្ងៃមកហើយ ដែល​កម្លាំង​យើង​ បាន​ធ្វើការ​សួរនាំ​ទៅលើ​ក្រុម​ជនជាតិ​ចិន ដោយទើប​បញ្ចប់នឹងដឹងថា ពួកគេ​មិន​មានជាប់ករណីចាប់ជម្រិតនោះទេ តែជាប់ករណីលេងល្បែងតាមប្រព័ន្ធអ៊ីនធើរណេត ។ ​ក្នុងនោះ ​កម្លាំង ​​​ក៏​ពិបាក​ក្នុង​ការ​គ្រប់គ្រងដែរ ​ព្រោះ​តែ​មាន​ចំនួន​ច្រើន​ពេកទើប​ពួក​គេ​បន្លំ​ខ្លួន​បាន ដោយ​ខ្លះលួច​យក​បាយ ​យក​ទឹក​​ បញ្ជូន​ទៅ​ឱ្យ​ចិនទាំង​​៥១​នាក់​នោះ​​ទៀត។

បច្ចុប្បន្ន កម្លាំង​​សមត្ថ​កិច្ច បាននិង​កំពុង​បន្ត​ឆែកតាមបន្ទប់​​នៅ​​ខុន​ដូខាងលើទៀត ព្រោះ​​ខុន​ដូ​​គឺ​មាន​កម្ពស់​១១​ជាន់ ​និង​មាន​​បណ្តោយ​ប្រហែល​៦០​ម៉ែត្រ ដែល​វា​ធំ​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​អាច​​មើល​មិន​អស់ ។

គួរ​រំលឹក​ថា ប្រើ​ពេល​​២​ថ្ងៃ… បញ្ចប់ការសួរចម្លើយ​ចិនទាំង​២៣១​នាក់​​​នេះ