ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​សារមន្ទីរ​ទួល​ស្លែង​ប្រមាណ​៤០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ ប្រធាន​សារមន្ទីរ​ទួល​ស្លែង​លោក ឆាយ វិសុទ្ធ បាន​ថ្លែងប្រាប់​អ្នក​សារ ព័ត៌មាន​ថា ក្នុង​មួយ​ឆ្នាំ​ៗ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូល​មក​ទស្សនា​សារមន្ទីរ​ទួល​ស្លែង

​រាជធានី​ភ្នំពេញ​៖ ប្រធាន​សារមន្ទីរ​ទួល​ស្លែង​លោក ឆាយ វិសុទ្ធ បាន​ថ្លែងប្រាប់​អ្នក​សារ ព័ត៌មាន​ថា ក្នុង​មួយ​ឆ្នាំ​ៗ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូល​មក​ទស្សនា​សារមន្ទីរ​ទួល​ស្លែង មាន​ប្រមាណ​៤០​ម៉ឺន​នាក់​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​១០% ទៅ​១៥%​តែ​ប៉ុណ្ណោះ ។​

លោក ឆាយ វិសុទ្ធ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​អន្តរជាតិ​ភាគច្រើន​ដែល​ចូល​ទស្សនា សារមន្ទីរ​ទួល​ស្លែង​គឺ​មក​ពី​ក្រុម​ជនជាតិ​ស្បែក​ស​និយាយ​រួម​មក​ពី​បណ្តា​ប្រទេស​អ៊ឺ​រ៉ុ​ប ។ ដោយ ឡែក​ភ្ញៀវ​ក្នុងស្រុក​ឬ​ភ្ញៀវ​នៅ​តំបន់​អាស៊ី​មិនសូវ​មាន​នោះ​ទេ ។ លោក​ថា ក្នុង​ចំណោម​ភ្ញៀវ ទេសចរណ៍ ប្រមាណ​៤០​ម៉ឺន​នាក់​នោះ​គឺ​ភ្ញៀវ​ក្នុងស្រុក​ក៏​ដូច​ភ្ញៀវ​មក​ពី​តំបន់​អាស៊ី​មាន​តិចតួច ប៉ុណ្ណោះ ។​

លោក​ប្រធាន​សារមន្ទីរ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ភ្ញៀវ​ចូល​ទស្សនា​តំបន់​សារមន្ទីរ​ទួល​ស្លែង​នេះ មានការ​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គិត​ក្នុង​រយះ​ពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ទន្ទឹម​នោះ​យើង​ក៏​បាន​ធ្វើការ​កែសម្រួល​តម្លៃ​សំបុត្រ​ចូល​ទស្សនា សារមន្ទីរ​មួយ​នេះ​សម្រាប់​ជនបរទេស​ផង​ដែរ​គឺ​ពី​៣​ដុល្លារ​ទៅ​៥​ដុល្លារ ខណ​ដែល​ពេល​មុន នេះ​យើង​គិត​តម្លៃ​ក្នុង​កញ្ចប់​របស់​ក្រុមហ៊ុន​ទេសចរណ៍​។​លោក​ថា ការ​សម្រួល​តម្លៃ​នោះ​អាច​ជា ការ​ទាក់ទាញ​ភ្ញៀវ​ទេស ចរណ៍​ផង​ដែរ ។​

យោង​តាម​របាយ​ការ​របស់​ក្រសួងទេសចរណ៍ កម្ពុជា​ភ្ញៀវ​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង ៥​លាន​នាក់ ក្នុង​កំណើន ៥% នាំ​ចំណូល​ចូលជាតិ​ប្រមាណ ៣៤០០ លាន​ដុល្លារ ស្មើនឹង ១៣.៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់ ស្មើនឹង ១៣% នៃ​ការងារ​សរុប​។ ក្នុង​រយះ​ពេល​ប្រាំមួយ​ខែ​ដើមឆ្នាំ​២០១៧ នេះ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ ២.៦៦​លាន​នាក់ កើនឡើង​ប្រមាណ ១២,៨% ធៀប​នឹង​ឆ្នាំ​២០១៦៕