ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​4​នាក់​ក្នុង​នោះ​ម្នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ចុះ​បង្ក្រាប​ករណី​ចាត់ចែង​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ក្នុង​នោះ​៣​នាក់​បញ្ជូន​ទៅ​តុលាការ ម្នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ។ ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាត់ចែង និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ ណា​ម ណ​ម នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៤​នាក់​នោះ​មាន​ទី​១-​ឈ្មោះ ទូច វណ្ណៈ ហៅ តា ឥណ្ឌា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​បន្លែ ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​សម្រួល និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​២-​ឈ្មោះ រ៉​ម បូ​រិ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​ជាងឈើ ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង​) និង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​, ទី​៣-​ឈ្មោះ មាស ស្រេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), និង​ទី​៤-​ឈ្មោះ រ៉ៃ វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អ​ញ្ចេ​ញ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយ​ពី​កម្លាំង​ជំនាញ​យើង​ឃាត់ខ្លួន​បាន រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មាន ទូរ​ស័​ព្ឌ​ដៃ​ចំនួន​៣​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ក្នុង​នោះ​ម្នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ចំណែក ៣​នាក់​និង​វត្ថុ​តាង​ទៀត​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕