ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​ម្នាក់​ថា លោក​ត្រាំ អាច​លាលែង​នា​ពេល​ខាង​មុខ​ឆាប់​ៗ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ លោក TONY SCHWARTZ សហ​អ្នកនិពន្ធ​ម្នាក់​នៃ​សៀវភៅ ART OF THE DEAL របស់​ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ វាយតម្លៃ​ថា

សហរដ្ឋ​អា​មេ​រិ​ក ៖ លោក TONY SCHWARTZ សហ​អ្នកនិពន្ធ​ម្នាក់​នៃ​សៀវភៅ ART OF THE DEAL របស់​ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ វាយតម្លៃ​ថា លោក​ត្រាំ អាច​ចាក​ចេញពី​សេត​វិមាន​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

យោង​តាម​អ្នកវិភាគ​រូប​នេះ​ថា ការ​ខ្វែងគំនិត​គ្នា​របស់​ប្រធានាធិបតី​ជាមួយ​សភា​អាច​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​បែប​នេះ​របស់​លោក ។ កាសែត​អង់គ្លេស THE INDEPENDENT រៀបរាប់​ថា អ្នកវិភាគ លោក TONY SCHWARTZ យល់​ថា មាន​លទ្ធភាព​ខ្ពស់​ដែល​លោក​ត្រាំ អាច​សុំ​លាលែង​ក្នុង​ពេល​ឆាប់​ៗ ។ លោក​ថា លោក​ត្រាំ អាច​ចាក​ចេញពី​សេត​វិមាន​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ ។

លោក TONY SCHWARTZ យល់​ឃើញ​ម្យ៉ាងទៀត​ថា លោក​ត្រាំ ក៏​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែរ​ពី​នយោបាយ​អា​េ​ម​រិ​ក​ដែល​នឹង​ផ្តល់​ឱ្យ​លោក​នូវ​អភ័យ​ឯក​សិទ្ធិ​​ក្នុង​សំណុំរឿង​នៃ​ទំនាក់ទំនង​របស់​លោក​ជាមួយ​រុ​ស្ស៊ី​ទល់​នឹង​ការ​សន្យា​ចាក​ចេញពី​តំណែង​ប្រធានាធិបតី​របស់​លោក ។ លោក​បន្ត​ថា លោក​ត្រាំ ហាក់​មានការ​បាក់​កម្លាំង​ទឹកចិត្ត​ណាស់ ។ ខ្ញុំ​ក៏​មិន​ប្រាកដ​ដែរ ដែល​លោក​នឹង​នៅ​រក្សា​តំណែង​លោក​រហូត​ដល់​ដាច់​ឆ្នាំ​នេះ ។ មាន​លទ្ធភាព​ខ្ពស់ ដែល​លោក​នឹង​លាលែង​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ ហើយ​អាច​ឆាប់​ជាង​នេះ​ផង ៕