ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ដើរ​ចាប់​ត្រី​ពីក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​ ថយ​​កិន​​បែកក្បាល​

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ដើរ​ចាប់​ត្រី​ពីក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត់​ធំ បាន​ថយ​បណ្តាល​កិន​កប់​ភក់​បែកក្បាល​ស្លា.ប់​ភ្នា​ម​ៗ​នៅ​នឹង​កន្លែង

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ដើរ​ចាប់​ត្រី​ពីក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត់​ធំ បាន​ថយ​បណ្តាល​កិន​កប់​ភក់​បែកក្បាល​ស្លាប់​ភ្នា​ម​ៗ​នៅ​នឹង​កន្លែង ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​វាល​ខាងកើត​វត្ត​ពង្រ ស្ថិត​ក្នុងភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បន្ទាយ​នាង បាន​ប្រាប់​ថា ៖ កុមារ​រង​គ្រោះ ដែល​ត្រូវ​ម៉ាស៊ីន​ច្រូតស្រូវ​កិន​ស្លាប់​មានឈ្មោះ ម៉ា​ន កក្កដា ភេទ​ប្រុស អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

មន្ត្រី​នគរបាល​រូប​នោះ បាន​បញ្ជាក់​ថា ៖ នៅ​ពេល​គ្រោះថ្នាក់​កើតហេតុ​ឡើង គឺ​កុមារ​រង​គ្រោះ​រួម​ជាមួយ​ក្មេង​ប្រុស​ស្រី​ប្រមាណ​២​ទៅ​៣​នាក់ បាន​ដើរ​ចាប់​ត្រី​ក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត់​ធំ ពេល​ច្រូតស្រូវ​ដល់​ក្បាល​ស្រែ​បាន​បត ហើយ​ថយ​ម៉ាស៊ីន​ច្រូត​បាន​កិន​ក្មេង​ប្រុស​ម្នាក់ ច្រ​មុជ​ទៅ​នឹង​ភក់ បណ្តាល​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នោ​នឹង​កន្លែង ។

មន្ត្រី​នគរបាល​រូប​នោះ បា​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​ក្មេង​ប្រុស​ម្នាក់​ត្រូវ​ម៉ាស៊ីន​ច្រូត​ធុន​ធំ​កិន​ស្លាប់ គឺ​បណ្តាល​មក​ពី​ក្មេង​រង​គ្រោះ ពេល​ដែល​ម៉ាស៊ីន​ច្រូតស្រូវ​តែងតែ​នាំ​គ្នា​ដើរ​ចាប់​ត្រី​ពីក្រោយ ហើយដោយ​អ្នកបើកបរ​ម៉ាស៊ីន​ច្រូត​បើកបរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​បត់ រឺ​ថយ ទើប​បណ្តាល​កិន​ក្មេង​រង​គ្រោះ​ស្លាប់ ។

ក្រោយ​ពេល​គ្រោះថ្នាក់ អ្នកបើកបរ​មិន​បានរ​ត់ទៅ​អ្នក​ទេ មានឈ្មោះ ផ​ន យ៉​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ម្ចាស់​ម៉ាស៊ីន​ច្រូត​ឈ្មោះ ប៉័ង ថង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​ក្មេង​រង​គ្រោះ ។

ហើយ​កំពុង​ដោះស្រាយ​គ្នា ដោយ​ម្ចាស់​ម៉ាស៊ីន​ទទួល​ចេញ​ផ្លៃ​ធ្វើបុណ្យ​សំណង​លើ​ក្មេង​រង​គ្រោះ ព្រោះ​អ្នក​រស់នៅ​ភូមិ​ជាមួយ​គ្នា តែ​ច្បាប់​នៅ​តែ​បន្ត​អនុវត្ត​ចំពោះ​អ្នកបើកបរ​បង្ក​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ ៕