ការឃ្លានប្រាប់អ្នកពីបញ្ហាសុខភាពអ្វីខ្លះ ?
យើងទាំងអស់សុទ្ធតែធ្លាប់ជួបនឹងបញ្ហាឃ្លានអាហារ ភ្លាមៗដោយមិនដឹងមូលហេតុ ។ វាអាចពិបាកបន្តិចក្នុងការសម្រេចចិត្តថា
យើងទាំងអស់សុទ្ធតែធ្លាប់ជួបនឹងបញ្ហាឃ្លានអាហារ ភ្លាមៗដោយមិនដឹងមូលហេតុ ។ វាអាចពិបាកបន្តិចក្នុងការសម្រេចចិត្តថា
យើងទាំងអស់សុទ្ធតែធ្លាប់ជួបនឹងបញ្ហាឃ្លានអាហារ ភ្លាមៗដោយមិនដឹងមូលហេតុ ។ វាអាចពិបាកបន្តិចក្នុងការសម្រេចចិត្តថា អ្នកឃ្លានអ្វីដែលផ្អែម ប្រៃ មានជាតិក្រេម របស់បំពង ឬចៀន ។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាបញ្ហាឃ្លាននេះកើតឡើង ភ្លាមៗដោយមិនដឹងមូលហេតុ ។ ជាញឹកញាប់នៅពេលដែលយើងឃ្លានរបស់ដែលមិនល្អចំពោះសុខភាព វាមានន័យថាយើងកំពុងបាត់អ្វីមួយពីរបបអាហាររបស់យើង ។
លើសពីនេះ វាក៏អាចបង្ហាញថា អ្នកប្រហែលជាមានបញ្ហាសុខភាពមួយចំនួនដែលកំពុងញាំញីរាងកាយរបស់អ្នក ។
នៅក្នុងអត្ថបទខាងក្រោមនេះ យើងបានលើកឡើងអំពីបញ្ហាមួយចំនួនដែលភាពឃ្លានរបស់អ្នកកំពុងតែប្រាប់អ្នក ។ ដូច្នេះប្រសិនបើអ្នកឆ្ងល់ថាហេតុអ្វីបានជាអ្នកតែងតែឃ្លានដោយមិនដឹងមូលហេតុ សូមអានបន្ត ។
១-អ្នកប្រហែលជាមានជំងឺឈឺក្បាលប្រកាំង
ការឃ្លានអាហារជាក់លាក់មួយចំនួនគឺជាដំណាក់កាលដំបូងនៃការឈឺក្បាលប្រកាំង ។ ការឃ្លានសូកូឡាខ្មៅគឺជារឿងធម្មតាក្នុងអំឡុងពេលនៃការវិវឍ្ឍទៅជាជំងឺនេះ ។
២-អ្នកប្រឈមមុខជំងឺទឹកនោមផ្អែម ឬមានជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកស្រេកទឹកខ្លាំង អ្នកត្រូវតែទៅពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាម ។ រាងកាយរបស់អ្នកព្យាយាមបញ្ចេញជាតិស្ករដែលមានបរិមាណលើសលុបទៅតាមទឹកនោមរបស់អ្នក ដែលមានន័យថាអ្នកនឹងញោមញឹកញាប់ ហើយវាអាចបណ្តាលឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក ។
៣-អ្នកមានបញ្ហាខ្វះជាតិដែក
ប្រសិនបើអ្នកឃ្លានដុំទឹកកក វាគឺជាសញ្ញាបង្ហាញថាអ្នកប្រហែលជាមានបញ្ហាខ្វះជាតិដែកដោយសារជំងឺស្លេកស្លាំង ។
៤-អ្នកមានបញ្ហាខ្វះជាតិទឹក
ប្រសិនបើអ្នកឃ្លានដំឡូងបារាំងបំពងខ្លាំង អ្នកប្រហែលជាខ្វះជាតិទឹកក្នុងខ្លួន ។ នៅពេលដែលសារធាតុរាវ និងអេឡិចត្រូលីតមិនមានតុល្យភាព អ្នកនឹងមានការឆ្លើយតបផ្ទៃក្នុងដោយឃ្លានអាហារ ឬរសជាតិជាក់លាក់ណាមួយ ។
៥-អ្នកគេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់អាចជំរុញឲ្យរាងកាយរបស់អ្នកឃ្លានអាហារដែលមិនល្អចំពោះសុខភាព។ ការខ្វះខាតនៃការគេងនឹងធ្វើឲ្យរាងកាយពិបាកក្នុងការជ្រើសរើសអាហារដែលល្អចំពោះសុខភាព ហើយអ្នកនឹងចង់បរិភោគតែអាហារណាដែលមានផលអាក្រក់ចំពោះរាងកាយ ៕
ចែករំលែកព័តមាននេះ