ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រំលោ.ភ​បាន​សម្រេច

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ស្នូល​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៨​ឆ្នាំ ដែល​ចោទ​ថា

ខេត្តក្រចេះ ៖ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ស្នូល​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៨​ឆ្នាំ ដែល​ចោទ​ថា ជន​នេះ​បាន​ចាប់រំលោភ​សេពសន្ថវៈ​នាង រហូត​បាន​សម្រេច​ដល់​ទៅ​៣​ដង កាលពី​ខែ​មុន ។

បើ​ទោះបីជា​រង​ការ​ចាប់រំលោភ​សេពសន្ថវៈ​| ពី​ជនល្មើស​រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់​យ៉ាងណា​ក៏​ដោយ ក៏​រឿង​នេះ​មិន​ត្រូវ​បាន​បែកធ្លាយ​នោះ​ទេ ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​ទទួល​បានការ​គំរាម​ពី​ជនសង្ស័យ ។ ហើយ​ការ​បែកធ្លាយ​រហូត​ឈាន​ឲ្យ​មានការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែសីហា នេះ បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ បាន​កើត​មាន​អ​កា​រៈ​មិន​ស្រួលខ្លួន ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​ម្តាយ​នាង ។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល ចុះ​ទៅ​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ជនសង្ស័យ​ឈ្មោះ ពិន សុ​វ​ណ្ណា​រ៉ា ហៅ​ឆក អាយុ​១៧​ឆ្នាំ រស់​ស្រុក​ស្នួល ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១៧ ខ​សីហា នេះ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ។ ក្មេង​ស្រី​រង​គ្រោះ​អាយុ​៨​ឆ្នាំ ជា​កូនស្រី​ទី​២ ក្នុង​ចំណោម​បងប្អូន​២​នាក់ ប្រុស​១​នាក់ ។

បើ​តាម​លោក ចាន់ សុខ​គី​ម បាន​ឲ្យ​ដឹង​ថា ៖ កន្លង​មក កាលពី​ខែកក្កដា ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង ជនល្មើស​រូប​នេះ បាន​ឡើង​ទៅ​លើ​ផ្ទះ រក​បាយ​ហូប និង​ក៏​បាន​ល្បួង​នាង យក​ទៅ​រំលោភ​នៅ​ព្រៃ​ដំឡូង​ខាងក្រោយ​ផ្ទះ រហូត​បាន​សម្រេច​ម្តង ។ ក្រោយមក​ទៀត ពេល​ឃើញ​ឱកាសល្អ​នៅ​ពេល​ឳ​ពុក​ម្តាយ​មិន​នៅ ជន​នេះ​បាន​ទៅ​ល្បួង​នាង​រំលោភ​រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់​ដល់​ទៅ​៣​ដង ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ រាល់​សកម្មភាព​ចាប់រំលោភ ជនសង្ស័យ​មិន​បាន​ប្រើ​ហិង្សា​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នោះ​ទេ ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​គំរាម​នាង មិន​ឲ្យ​យក​រឿង​នេះ​ប្រាប់​គេឯង ឬ​ប្រាប់​ឳ​ពុក​ម្តាយ ។

ក្រោយ​ការ​នាំ​ខ្លួន​មក​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​ថា រូបគេ​ពិតជា​ធ្វើ​សកម្មភាព ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ បាន​សម្រេច​ប្រា​ដក​មែន ៕