ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដើរ​លើផ្លូវ​ទាំង​ឈាមស្រោច.ក ​ហៅសួរធ្វើឱ្យ​គ្រប់គ្នា​ហួស​ចិ​ត្ត​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​​មួយ ខណៈ​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់ ​ដើរ​តាម​​ផ្លូវ​​ដោយ​មាន​ឈាមក្រហមឆ្អាល​​ហូរ​​ជោក​​​​.​ក លុះ​ឃាត់​សួរនាំ​ ក៏​ត្រូវ​បុរស​​​នោះ​ប្រាប់​​ថា ខ្លួន​បាន​អារ​.​ក​ខ្លួន​ឯង កើតឡើង​កាល

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​​មួយ ខណៈ​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់ ​ដើរ​តាម​​ផ្លូវ​​ដោយ​មាន​ឈាមក្រហមឆ្អាល​​ហូរ​​ជោក​​​​.​ក លុះ​ឃាត់​សួរនាំ​ ក៏​ត្រូវ​បុរស​​​នោះ​ប្រាប់​​ថា ខ្លួន​បាន​អារ​.​ក​ខ្លួន​ឯង កើតឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃ​ទី​១៨ សីហា នេះ ស្ថិត​ត្រង់​ចំណុច​ចំណុច​ក្បែរ​ទីបញ្ជាការ​កងពលតូច​ពិសេស​ឆត្រយោង​៩១១ ក្នុងភូមិ​តា​សេក សង្កាត់​កំ​បូល ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​ឈ្មោះ​ខៀវ សុ​ភី អាយុ​៣០​ឆ្នាំ ​ឃើញ​រង​របួស​ត្រង់​.​ក​​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​កំ​បូល ។ ករណី​នេះ ត្រូវ​គេ​គ្រប់​គ្នា​មានការហួស​ចិត្ត​ខ្លាំង ដោយ​សង្ស័យ​​ថា ​​បុរស​នេះអាច​​បែក​ថ្នាំ​ហើយទើបធ្វើទៅកើត ​ដោយ​​អ្នកខ្លះ​បានឃើញ​ គាត់​ដើរ​លើ​ផ្លូវជាតិ​លេខ​០៤​មក​​រហូត​ទាំង​មាន​ឈាម​ពេញ.កនេះ​ និង​មិនដឹង​ថា គាត់​ចង់ទៅ​ណា​នោះ​​ទេ ។