ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែងតាំង​អភិបាលស្រុក​ក្រឡាញ់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នេះ​នៅ​សាលាស្រុក​ក្រឡាញ់​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោកស្រី ម៉​ន​នី រង្សី

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នេះ​នៅ​សាលាស្រុក​ក្រឡាញ់​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោកស្រី ម៉​ន​នី រង្សី អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​តំណែង​ជា​អភិបាលស្រុក​ក្រឡាញ់​ជំនួស​លោក ជឿន ជាន ដែល​ត្រូវ​បាន​ចូល​និវត្តន៍ ត្រូវ​បាន​ប្រកាស​តែងតាំង​ក្រោម​អធិបតីភាព​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

កិច្ច​ស្វាគមន៍​របស់​លោកស្រី​អភិបាលស្រុក​ស្តីទី​រួច​មក​លោក សន សេរី​វុ​ទ្ធី នាយក​ទីចាត់ការ​ធនធានមនុស្ស​ស្តីទី នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អាន​នូវ​អនុក្រឹត្យ​លេខ ៧៣៣​អន​ក្រ​.​ត​ត ចុះ​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០១៧  បាន​ប្រកាស​តែងតាំង​លោកស្រី ម៉​ន​នី រង្សី អតីត​អភិបាលរង​ស្រុក​ក្រឡាញ់​ដែល​មាន​ឋានន្តរ​ស័​ក្ត​វរមន្ត្រី​ថ្នាក់​លេខ​៣​ចូល​កាន់​មុខ​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ ។

បន្ទាប់​ពី​គណៈអធិបតី​ប្រគល់​អនុក្រឹត្យ និង​ត្រា​រួច​មក លោកស្រី ម៉​ន​នី រង្សី  ក៏​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​រួច​មក​មាន​មតិ​នោះ​ដែរ​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​ក៏​បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ផង​ដែរ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​ក្រឡាញ់ ដែល​បាន​រួម​សាមគ្គី​គ្នា​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ស្រុក​ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល​កន្លង​មកនេះ ។ លោក​អភិបាលខេត្ត​ក៏​លើក​ឡើង​ថា កា​ប្រកាស​តែងតាំង​ចូល​កាន់​មុខ​តំណែង​នេះ វា​ជា​បែបបទ​នីតិវិធី​បាន​កំណត់​ក្នុង​ច្បាប់ ហើយ​ត្រូវ​បាន​យក​មក​អនុវត្ត​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​គ្រប់គ្រង​ដឹកនាំ​រដ្ឋបាល​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​មូលដ្ឋាន ។ 

ដើម្បី​បញ្ជាក់​ជា សក្ខីភាព​ឆ្លើយ​តប​ទៅ​នឹង​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង គណៈ​អភិបាលខេត្ត ដែល​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត ចំពោះ​លោកស្រី​អភិបាលស្រុក​តែងតាំង​ថ្មី លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ត្រូវ​ខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុក​ដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូន​តម្រូវការ​របស់​ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែម​ទៀត ៕