ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ប្រសើរ​ណាស់​…​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀ.ន​ដោយ​មិន​យក​កម្រៃ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​កំពុង​ផ្តល់​នូវ​សេវាកម្ម​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​កំពុង​ផ្តល់​នូវ​សេវាកម្ម​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​នៅ​ក្នុង​មន្ទីរពេទ្យ​១​នេះ​ដោយ​មិន​យក​កម្រៃ​សេវា ជាមួយនឹង​អគារ​សម្រាក​ព្យាបាល​ដ៏​មាន​ផា​សុខភាព ។ លោក​វេជ្ជបណ្ឌិត សេង បញ្ញា​រិ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ការ​រៀបចំ​បង្កើត​ឱ្យ​មាន​សេវាកម្ម​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​នេះ គឺជា​គោលការណ៍​របស់​ក្រសួងសុខាភិបាល ដោយ​ក្រសួង​បាន​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​អំពី​ជំនាញ​ព្យាបាល​ផ្នែក​គ្រឿងញៀន​នេះ​តាំងពី​ខែឧសភា​មក​ម្ល៉េះ ។ ដោយឡែក សំរាប់​មន្ទីរពេទ្យ​ខេត្ត​យើង​បាន​ចាប់ផ្តើម​ផ្តល់​នូវ​សេវាកម្ម​តាំងពី​ដើមខែ​មិថុនា រហូត​មក​ដល់​បច្ចុប្បន្ន ។

លោក​វេជ្ជ​ប​ណ្ទិ​ត លី ប៊ុ​ន​ធឿ​ន ជំនាញ​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​នៃ​មន្ទីរពេទ្យ​ខេត្តព្រៃវែង បាន​និយាយ​ថា ចាប់តាំងពី​បើក​សេវា​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ញៀន​ថ្នាំ​ដែល​បាន​មក​ទទួល​សេវា​នេះ​ជា​ច្រើន​នាក់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ភាគច្រើន​គេ​សុំ​បើក​ថ្នាំ​យក​ទៅ​លេប​នៅផ្ទះ​វិញ ឯ​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្ទាល់​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ។ លោក​បន្ត​ថា ការ​ផ្តល់​សេវាកម្ម​ព្យាបាល​អ្នក​ញៀន​ថ្នាំ​នេះ ខាង​មន្ទីរពេទ្យ​បាន​ជួប​នូវ​បញ្ហា​ប្រឈម​១ គឺ​អ្នកជម្ងឺ​ដែល​ចូល​មក​ទទួល​សេវា​ព្យាបាល ភាគច្រើន​សុំ​ឲ្យ​គ្រូពេទ្យ​លាក់​អត្តសញ្ញាណ ដោយ​មូលហេតុ​មក​ពី​អ្នកជម្ងឺ​ជា​អ្នកធ្វើការ បើ​បង្ហាញ​អត្តសញ្ញាណ​ខ្លាច កន្លែង​ការងារ​ដេញ​ចេញ​លែងឱ្យ​ធ្វើការ ។ ប៉ុន្តែ​ការ​លាក់​អត្តសញ្ញាណ​បែប​នេះ ធ្វើ​ឱ្យ​មាន​បញ្ហា​ចោទ​មក​លើ​គ្រូពេទ្យ​វិញ ព្រោះ​គ្មាន​ឯកសារ​អ្នកជម្ងឺ សំរាប់​ធ្វើ​របាយ​ការ​ណ៌​ទៅ​ថ្នាក់លើ និង​មិន​អាច​ដក​ថ្នាំ​មក​ប្រើប្រាស់​ព្យាបាល​អ្នក​ជ​ម្ងឹ​បាន​ទៀត​ផង ។

តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្រុម​គ្រូពេទ្យ​បាន​អំពាវនាវ​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​សាច់ញាតិ​ញៀន​ថ្នាំ​ញៀន សូម​ឱ្យ​នាំ​ពួក​គាត់​ទាំងនោះ​មក​ទទួលយក​សេវាកម្ម​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ព្រោះ​នៅ​ទី​នេះ​ការ​ព្យាបាល​គឺ​មិន​មាន​យក​កម្រៃ​អ្វី​ទាំងអស់ ហើយ​បើ​បងប្អូន​មាន​ប័ណ្ណ​ក្រីក្រ​ទៀត​នោះ​ខាង​មន្ទីរពេទ្យ​ក៏​មាន​សេវាកម្ម​ផ្តល់​អាហារ​ឧបត្ថម្ភ​ដល់​អ្នក​កំដរ​អ្នក​ជ​ម្ងឹ​ថែម​ទៀត​ផង ៕