ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​រោង​ចិញ្ចឹម​ត្រី​នៅ​ព្រែក​ព្នៅ​ហ្មត់​ទាំង​ព្រឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រោង​ចិញ្ចឹម​ត្រី​មួយ​កន្លែង ស្ថិត​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ

រាជធានី​ភ្នំពេញ ៖ រោង​ចិញ្ចឹម​ត្រី​មួយ​កន្លែង ស្ថិត​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល់​ដល់​លំនៅ​ឋាន​ឡើយ ព្រោះ​រោង​ស្ថិត​នៅ​ដាច់​ដោយ​ឯង ។

រោង​ចិញ្ចឹម​ត្រី​ដែល​ត្រូវ​ភ្លើង​ឆេះ ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា មាន​ទទឹង​ប្រវែង​៥​ម៉ែត្រ គុណ​និង​បណ្តោយ​ប្រ​ប្រវែង​១០​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ  លី ហួរ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ចិញ្ចឹម​ត្រី ស្នាក់​កន្លែង​កើតហេតុ​ខាងលើ ។

តាម​សម​ត្ថិ​ច្ច​បាន​ឲ្យ​ដឹង​ថា ៖ ការ​កើត​មាន​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ខណៈ​ពេល​ដែល​ម្ចាស់​ពុំ​នៅ ទៅ​អង្គុយ​លេង​នៅ​រោង​ចិញ្ចឹម​ផ្សេង​ទៀត​ក្បែរ​នោះ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ៖ ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ អស់​ប្រមាណ​ជាង​កន្លះ​ម៉ោង បណ្តាល​ឲ្យ​រោង​ទាំងមូល និង​សម្ភារ​មួយ​ចំនួន ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ ។ នៅ​ក្នុង​ហេតុការណ៍​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ទៅ​អន្តរាគមន៍ តែ​ភ្លើង​បាន​ឆេះ​ពេញបន្ទុក មិន​អាច​ទប់ស្កាត់​បាន ។

តាម​នគរបាល បាន​ឲ្យ​ដឹង​ថា ៖ រោង​ទាំងមូល ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង បណ្តាល​ឲ្យ​សម្ភារ​រួម​មាន​ម៉ាស៊ីន​បូ​ប​ទឹក​ចំនួន​០៣​គ្រឿង ម៉ាស៊ីន​សម្រាប់​កិន​ចំណី​ត្រី​ចំនួន​០២​គ្រឿង និង​ម៉ូតូ​ម៉ាក​វ៉េវ​ចំនួន​០១​គ្រឿង ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ ៕