ចាប់អាតូចយកឈ្មោះ គោះអាធំ !
ខេត្តស្ទឹងត្រែង ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡរួមនឹងកម្លាំងអាវុធហត្ថស្ទឹងត្រែងចាប់ឈើចំនួន៥០០គីឡូក្រាម
ខេត្តស្ទឹងត្រែង ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡរួមនឹងកម្លាំងអាវុធហត្ថស្ទឹងត្រែងចាប់ឈើចំនួន៥០០គីឡូក្រាម
ខេត្តស្ទឹងត្រែង ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡរួមនឹងកម្លាំងអាវុធហត្ថស្ទឹងត្រែងចាប់ឈើចំនួន៥០០គីឡូក្រាម ខណៈគេសង្កេតឃើញមានរថយន្តដឹកឈើតាមឡានសុំាយ៉ុងចេញពីដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើដុងក្រឡមិនតិចជាង១០ឡានក្នុង១ថ្ងៃ ។ការចាប់ឈើរបស់សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានសេកុង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងបញ្ជូនទៅទីបញ្ជាការប៉េអឹមភ្លាមៗ ។
លោក ម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡបានឱ្យដឹងនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះថា ឈើដែលចាប់បាននៅចំណុចក្បែរគល់ស្ពានសេកុង ផ្លូវជាតិលេខ៧អា ខណៈជនសង្ស័យបានដឹកឈើចេញពីដែនសមត្ថកិច្ចតាមរថយន្តម៉ាកម៉ុងតេរ៉ូ ពាក់ស្លាកលេខ ភ្នំពេញ២D-៥៣១៣ ពណ៌សំបកឪឡឹក ដែលជនសង្ស័យមានឈ្មោះ អឿ ក្រុង អាយុ៣៣ឆ្នាំ រស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ឈ្មោះ អឿ ក្រុង ដែលដឹកឈើចេញពីដែនរដ្ឋបាលព្រៃឈើដុងក្រឡ គ្រាន់តែអ្នកស៊ីឈ្នួលដឹកក្នុង១គីឡូក្រាម៩០០រៀលទៅ១.២០០រៀល ដើម្បីចិញ្ចឹមឆ្នាំងបាយ និងប្រពន្ធកូនខ្ចីប៉ុណ្ណោះ មិនមែនដឹកធ្វើមានបានដូចឈ្មួញមួយចំនួនចេញតាមរថយន្តសុំាយ៉ុងនៅពេលយប់ម្តងៗ៥ទៅ៦គ្រឿង សំរាប់ឈើប្រណីតហើយនឹងឈើលេខ២ ពី១០ទៅ២០គ្រឿងក្នុង១យប់ ៕
ចែករំលែកព័តមាននេះ