ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខៗ​… នាងត្រូវជនពាលចាប់​ឆ្កូត​មុខ​ខ្ទេច

6 ឆ្នាំ មុន

នារី​ម្នាក់​ត្រូវ​បាន​ក្រុម​ជនពាល​​វាយ​ធ្វើបាប​យ៉ាង​ខ្លាំង

​​ប្រភពពី​ Shanghaiist ​ឱ្យ​ដឹង​ថា​ នារី​ម្នាក់​ត្រូវ​បាន​ក្រុម​ជនពាល​វាយ​ធ្វើបាប​យ៉ាង​ខ្លាំង រហូត​ដល់​ខូច​មុខមាត់​អស់​តាំងពី​ឆ្នាំ​មុន ទើប​​​ពេល​នេះ​ ​ត្រូវបានប៉ូលិសឃាត់ខ្លួន​​ជន​ដៃដល់​មក​កាត់ទោស​ ។ កម្រិត​ទោស​ដែល​ចៅក្រម​​កាត់ ត្រូវ​បាន​មនុស្ស​ម្នា​​យល់​ថា មិន​សម​សោះ ព្រោះ​​ហាក់បីដូចជា​ស្រាល​ពេក ត្រឹមតែ​១​ឆ្នាំ​ដល់​៣​ឆ្នាំ​កន្លះ ​។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ​មុន កាលពី​​ម៉ោង​៣ទៀប​​ថ្ងៃ​ទី​១១ វិច្ឆិកា នោះ​​ ក្រុម​ជនពាល​មួយ​ក្រុម​ បាន​ចាប់​នារី​ម្នាក់​ដែល​ជា​ភ្ញៀវ​ទេស​ចរវាយ​ធ្វើបាប និង​យក​អំបែង​កែវ​ឆ្កូត​មុខ ដើម្បី​បំផ្លាញ​សម្រស់​របស់​នាង​ ។ ក្រោយ​ពេល​ធ្វើបាប​រួចរាល់ ជនសង្ស័យ​​មួយ​ក្រុម​នោះ បាន​​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​តេ​ទៅ​ប៉ូ​លិស​ដោយ​ប្រាប់​ថា​ ជន​រង​គ្រោះ​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​ ។

ជន​រង​គ្រោះសុំមិន​បញ្ចេញ​ឈ្មោះ​ បាន​រាយការណ៍​ទៅ​ប៉ូ​លិស​​ដែរ តែ​មិន​មាន​នរណា​អើពើ ព្រោះ​ខាង​ជនសង្ស័យ​​មាន​ខ្នងបង្អែក​។ ដោយហេតុ​នេះ​ហើយ នាង​បាន​សរសេរ​រឿងរ៉ាវ​ និង​ភ្ជាប់​រូបភាពបង្ហោះ​ទៅ​ប្រព័ន្ធ​បណ្តាញ​សង្គម​ចិន Weibo ដើម្បី​ឲ្យ​គ្រប់​គ្នា​បានដឹង​។ មិនយូរ​ប៉ុន្មាន ​ប៉ូ​លិស​ក៏​បាន​ចាប់ខ្លួន​ជន​សង្ស័​យបានចំនួន​៦​នាក់ ​។ នាង​ប្រាប់​ថា ជនសង្ស័យ​​នៅ​ថ្ងៃ​កើតហេតុ​មាន​៩​នាក់ តែ​ហេតុ​អ្វី​ចាប់​បាន​ត្រឹមតែ​៦​នាក់​ទៅ​វិញ​។

ជនសង្ស័យ ​​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​ត្រឹមតែ​ពី​១​ទៅ​៣​ឆ្នាំ​កន្លះ ដែល​វា​មិន​សម​នឹង​ទ​ង្វើ​ដែល​បាន​ធ្វើ​សោះ ​។ ជន​រង​គ្រោះ​ឯ​នោះ​វិញ អស់​លុយ​ថ្លៃ​ព្យាបាល​មុខ​យ៉ាងច្រើន មាន​វិបត្តិ​ស្នេហា​មិត្ត​ប្រុស​រត់​ចោល និងជំពាក់​គេ​ជា​ច្រើន​កន្លែង​ទៀត​។