ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ជេរ Ramos ដោយសារ​តែ​ឌឺ​ខ្លាំង​ពេក

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ធ្លោយមាត់​ជេរ​កីឡាករ Sergio Ramos ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប​អធិរាជ​ស

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ធ្លោយមាត់​ជេរ​កីឡាករ Sergio Ramos ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid ថា “Mother Fucker” ដោយសារ​តែ Ramos មិន​ព្រម​បោះ​បាល់​ឲ្យ ហើយ​បែរ​ទៅ​ជា​បោះ​ឡើង​លើ​ទៅ​វិញ ។

កាលពី​ថ្ងៃ​ពុធ​នេះ Messi មិន​បាន​ជួយ​ក្រុម​ឲ្យ​ទទួល​ជ័យ​ជំនះ​លើ​ក្រុម Real Madrid បាន​ទេ ជាមួយនឹង​លទ្ធផល ២-០ ។ ដោយសារ​លទ្ធផល​មិន​បាន​ល្អ​ហ្នឹងហើយ ទើប Messi ចង់​លេង​បាល់​លឿន ដើម្បី​អាច​ជួយ​រក​គ្រាប់​បាល់​បាន​មុន​ពេល​ចប់​ម៉ោង ។

Ramos ឃើញ​ដូចនេះ ក៏​ចង់​ឌឺ Messi ហើយ​ក៏​មិន​ព្រម​ហុច​បាល់​ឲ្យ Messi ពេល​ទទួល​បាល់​ពិន័យ​ពី​អាជ្ញាកណ្តាល ។ មិន​ត្រឹមតែ​មិន​ហុច​បាល់​ឲ្យ Ramos ក៏​បោះ​បាល់​ឡើង​លើ ដែល​ធ្វើ​ឲ្យ Messi ធ្វើ​ចិត្តធ្ងន់​មិន​បាន និង​ធ្លោយមាត់​ជេរ​ថា “Mother Fucker” ៕