ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត​ ប្រកាស​ផ្តល់​រង្វាន់​ម៉ូតូ​៥​គ្រឿង ​ដល់​សិស្ស​ជាប់​បាក់​ឌុ​ប​​និទ្ទេស​​A​

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ស្រប​ពេល​ដែល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ កាន់តែ​ខិត​ជិត​មក​ដល់​គេ​សង្កេត​ឃើញ​ថា​ សិស្ស​ថ្នាក់បាក់ឌុប​ទាំងឡាយ​ក្នុងឆ្នាំនេះ​ បាន​និង​​កំពុង​នាំ​គ្នា​សិក្សា​បំប៉ន​ចំនេះដឹង​ ដើម្បី​យកជ័យ​លា​ភី​ឆ្ពោះទៅ​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​។​

ខេត្តស្វាយរៀង ៖ ស្រប​ពេល​ដែល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ កាន់តែ​ខិត​ជិត​មក​ដល់​គេ​សង្កេត​ឃើញ​ថា​ សិស្ស​ថ្នាក់បាក់ឌុប​ទាំងឡាយ​ក្នុងឆ្នាំនេះ​ បាន​និង​​កំពុង​នាំ​គ្នា​សិក្សា​បំប៉ន​ចំនេះដឹង​ ដើម្បី​យកជ័យ​លា​ភី​ឆ្ពោះទៅ​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​។​

យ៉ាង​ណាមិ​ញ ​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត ​គង់នៅ​កុដិ​លេខ​២៤ ​នៃ​វត្ត​នាគ​វ័ន​រាជធានី​ភ្នំពេញ​​ បាន​ប្រកាស​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ប្រគេន​នូវ​ម៉ូតូ​ចំនួន​៥​គ្រឿង​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រឹងប្រែង​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត​បាន​សន្យា និង​ចែក​នូវ​រង្វាន់​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​សិស្ស​រៀន​ថ្នាក់បាក់ឌុប​ ។

​ដោយ​កាលពី​ឆ្នាំទៅ​២០១៦​ ព្រះ​អង្គ​បាន​ចុះ​ចែក​រង្វាន់​លេប​ថប​ជា​ច្រើន​គ្រឿង​ដល់​អ្នក​ជាប់​បាក់​ឌុ​ប​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​នា​ស្រុក​ស្វាយ​​ជ្រុំ​ខេត្តស្វាយរៀង​ជាទី​កំណើត​របស់​ព្រះ​អង្គ​។​ ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ​ព្រះ​អង្គ​ផ្ទាល់​បាន​ប្រកាស​ជូន​រង្វាន់​សារ​ជា​ថ្មី​ជូន​សិក្សា​នុ​សិស្ស​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​ឆ្នាំ​នេះ​នូវ​ម៉ូតូ​ចំនួន​ប្រាំ​គ្រឿង​សម្រាប់​ប្អូន​ៗ​ជាប់​និទ្ទេស​A ​ហើយ​រៀន​តាម​វិទ្យាល័យ​នានា​ក្នុងស្រុក​ស្វាយ​ជ្រុំ​តែ​ប៉ុណ្ណោះ​ ។ ក្នុង​បណ្តាញ​សង្គម​របស់​ព្រះ​អង្គ​ផ្ទាល់ ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ប្រគេន​និង​ប្រគល់​រង្វាន់​ជូន​ជា​ម៉ូតូ​៥​គ្រឿង​ពិតប្រាកដ​ដោយ​រង្វាន់​រង់ចាំ​ម្ចាស់​ជ័យ​លា​ភី​មក​ទទួល​សំដៅ​លើកទឹកចិត្ត​យុវជន​ខ្មែរ​សម័យ​ថ្មី​នេះ​ខិតខំ​រៀន​ជា​ធនធានមនុស្ស​ថ្មី​។

តាម​ការ​មាន​សង្ឃ​ដិ​ការ​ផ្ទាល់​ពី​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត​បាន​លើក​ឡើង​ថា​ការ​ចែក​រង្វាន់​ម៉ូតូ​៥​គ្រឿង​និង​រៀបចំ​ធ្វើ​ពិធី​នៅ​ទីតាំង​កុដិ​លេខ​២៤​នៃ​វត្ត​នាគ​វ័ន​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្តង​។​ការ​លើកយក​រង្វាន់​ជូន​សិស្ស​ជាប់​និទ្ទេស​អេ​ក្នុងស្រុក​ស្វាយ​ជ្រុំ​ដើម្បី​បន្ត​លើក​កម្ពស់​ដល់​ប្អូន​រលក​ក្រោយ​ទៀត​ខិតខំ​ដើម្បី​ភូមិ​ស្រុក​នោះ​ដែល​ជា​ទឹកដី​កំណើត​របស់​ព្រះ​អង្គ​ដែរ​។​រង្វាន់​នៅ​តែ​ចែក​ជូន​ដល់​ប្អូន​ៗ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​សំដៅយក​អ្នកចេះ​គឺ​ជាប់​អ្នក​ជាប់​ត្រូវ​តែ​ផ្តល់​ការ​លើកទឹកចិត្ត​ដោយ​មិន​អាច​មើល​រំលង​បាន​។

ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​២០១៦ ​និង​២០១៧​ប្រព្រឹត្ត​ ទៅ​ថ្ងៃ​ទី​២១ ​និង​២២ សីហា​ ​ដោយ​មាន​មណ្ឌល​ជា​ច្រើន​តាម​ខេត្ត​ក្រុង​បាន​រៀប​ចំ​រួច​ជា​ស្រេច​ ដើម្បី​ដំណើរ​ប្រឡង​​ដ៏​សំខាន់​នេះ​។