ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់កោង​កាច​​​​មិនដឹងអាងអី… ដេញបា.ញ់ឡានក្រុង៨គ្រាប់​ទាំងយប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​សង្ស័យ​ស្រវឹងស្រា​និង​ជា​ខ្មាន់កាំភ្លើង បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ បន្ទាប់​ពី​ប្រើ​កាំភ្លើងខ្លី​បា.ញ់​​ទៅ​លើ​អ្នកបើកបរ​រថយន្តក្រុង​អស់​ជា​ច្រើន​គ្រាប់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​សង្ស័យ​ស្រវឹងស្រា​និង​ជា​ខ្មាន់កាំភ្លើង បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ បន្ទាប់​ពី​ប្រើ​កាំភ្លើងខ្លី​បាញ់​​​ទៅ​លើ​អ្នកបើកបរ​រថយន្តក្រុង​អស់​ជា​ច្រើន​គ្រាប់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា នៅ​តាម​ផ្លូវ​លេខ​៥៩៨ មុខ​ឃ្លាំង​បញ្ចាំ លី ហួរ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

អ្នកបើកបរ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដែល​រង​នូវ​ការ​បាញ់​ស្រោច​មក​លើ​រថយន្ត តែ​សំណាងល្អ​មិន​មាន​រង​របួស​នោះ​ឈ្មោះ ឈឹ​ម គឹ​មទ្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ឱ្យ​ក្រុមហ៊ុន​បូព៌​៌ា​អាស៊ី ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួលគោក​ ។

ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្តក្រុង​នោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​ក្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ផ្កា​ឈូក​​លា​យស​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-៤៩០៣ ជិះ​គ្នា​២​នាក់ ជាមួយ​ព្រូ មិន​មាន​ដឹក​អ្នកដំណើរ​ទេ គឺ​បើក​មក​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈនោះ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AP-​១៩៣៦ បើក​មក​តាម​ក្រោយ​និង​ព្យាយាម​ជែង​ទៅ​មុន តែ​រូប​គាត់​មិន​ព្រម​ឲ្យ​ជែង​ទេ ដោយសារ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​បើក​នៅ​ខាង​មុខ ។

អ្នកបើកបរ​រថយន្តក្រុង​រូប​នេះ​បន្ត​ថា ដោយសារ​ការ​មិន​ទាន់​ឱ្យ​ជែង​នោះ ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​ព្រូស​ខឹងសម្បា និង​ដក​កាំភ្លើងខ្លី​ម៉ាក​អ៊ែ​រ​ស្តា​ល់បាញ់​រថយន្ត​ក្រោយ​ចំនួន​៧​គ្រាប់ និង​បាញ់​មួយ​គ្រាប់​ទៀត​ធ្វើ​ឲ្យ​បែក​កញ្ចក់​ចំហៀង​មួយ​ផ្ទាំង ។ ពេល​នោះ​រូប​គាត់​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ហើយ​ខណៈ​រថយន្ត​ព្រូស​បម្រុង​ជែង​រថយន្ត​គាត់ ប៉ុន្តែ​គាត់​មិន​ព្រមឱ្យ​ជែង​និង​បាន​កៀប​បណ្តាល​ឱ្យ​រថ​យន្ត​ព្រូស​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ធ្លាក់​កាង ។

អ្នកបើកបរ​រថយន្តក្រុង​រូប​នេះ​រៀបរាប់​ទៀត​ថា បន្ទាប់​មក​គាត់​ក៏​បើករថយន្ត​ចូល​ទៅ​ក្នុង​ចំណត​របស់​ក្រុមហ៊ុន​បញ្ចាំ​លី​ហួរ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយ​ត្រូវ​រថយន្ត​ខាងលើ​ដេញ​តាម​ក្រោយ​កៀក​ជាប់​នឹង​រថយន្ត​គាត់​ទៀត ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរ បាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ ។ នៅ​ក្នុង​ការ​ពិនិត្យ​មើល​គឺ​រថយន្ត​គាត់​ត្រូវ​បាញ់​ចំ​គូទ​ក្រោយ​ធ្លាយ​ចំនួន​៧​គ្រាប់ និង​បែក​កញ្ចក់​ខាងស្តាំ​ដោយសារ​បាញ់​ត្រូវ​មួយ​គ្រាប់ តែ​សំណាងល្អ​ដែល​អត់​មាន​ភ្ញៀវ​ជិះ​នៅ​ក្នុង​រថយន្ត កុំ​អី​អាច​មាន​អ្នក​រង​របួស​មិន​ខាន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ស្រាវ​ស្រាវ​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​៣ និង​ធ្វើការ​ដកហូត​កាំភ្លើងខ្លី​ពី​ខ្មាន់កាំភ្លើង​រូប​នោះ រួច​ដាក់​ខ្នោះ​នាំ​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើ​ម្ប​សា​កី​សួរ​ជា​បន្ត ។​បើ​តាម​ភាគី​រថយន្ត​ព្រូស​និយាយ​ថា មិនមែន​សុខ​ៗ​គាត់​ដក​កាំភ្លើង​យក​ទៅ​បាញ់​គេ​នោះ​ទេ គឺ​មក​ពី​រថយន្តក្រុង​បើក​កៀប​រថយន្ត​គាត់​ហើយ​អត់​ឈប់ ទើប​គាត់​ខឹង​ក៏​ដេញ​តាម​ហើយ​បាញ់​តែ​ម្តង ។ ខ្មាន់កាំភ្លើង​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​រូប​នេះ និយាយ​ទៀត​ថា បើសិនជា​អ្នក​ធម្មតា​វិញ​បើក​បុក​ឬ​កៀប​គេ​ហើយ​រត់​បាត់​ហើយ ។

ជុំវិញ​ហេតុការណ៍​នេះ អ្នកបើកបរ​រថយន្តក្រុង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ធានី​ភ្នំពេញ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ។​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​រូប​នេះ​ឈ្មោះ អេ​ង កុសល អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​D២៤ ផ្លូវ​លេខ​២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ៕