ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពន្លះ​ម៉ូតូ​មួយ​គ្រឿង អ្នកបើកបរ​រថយន្ត​រត់​បាត់

6 ឆ្នាំ មុន

ខេត្តកំពត ៖ ប្តី​ប្រពន្ធ​២​នាក់​រង​របួសធ្ងន់​ស្រាល ដោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង​កាលពី​វេលា ម៉ោង​០៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧

ខេត្តកំពត ៖ ប្តី​ប្រពន្ធ​២​នាក់​រង​របួសធ្ងន់​ស្រាល ដោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង​កាលពី​វេលា ម៉ោង​០៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ស្ថិត​ក្នុងភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១ ៤៤-១៤៥ ។

បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សម្បក​ឪឡឹក​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AE-៩១០៥ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​កន្លែង​កើតហេតុ ក៏​ស្រាប់​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​ក្នុង​ទិស​ដៅ​ស្របគ្នា ។ នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ៖ អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ចាន់ ភ​ណ្ឌ័ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ បាន​រង​របួសស្រាល អ្នក​រួម​ដំណើរ​ឈ្មោះ ភិន ស្រី​មុំ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ​បាន​រង​របួសធ្ងន់ ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។

ប្រភព​ដែល​បាន​ឲ្យ​ដឹង​ថា ៖ រថយន្ត និង​ម៉ូតូ​ខូចខាត ស្រាល ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ៕