ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ពេល​​២​ថ្ងៃ… បញ្ចប់ការសួរចម្លើយ​ចិនទាំង​២៣១​នាក់​​​នេះ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា ក្រោយការឃាត់ខ្លួន​សាកសួរ​រយៈ​ពេល​២ថ្ងៃ គិតនៅ​​ព្រឹកថ្ងៃទី​១៨ សីហា នេះ សមត្ថ​កិច្ច ​​បាន​​បញ្ចប់​​ការ​សាកសួរ​​ទៅលើ​ជនជាតិ​ចិន​​​ចំនួន​២៣១​នាក់​នោះហើយ ដែលធ្វើឡើង​​នៅ​ក្នុ​ងអគារ​ខុន​ដូ ​ដែល​កម្លាំង​បាន​ឃាត់

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា ក្រោយការឃាត់ខ្លួន​សាកសួរ​រយៈ​ពេល​២ថ្ងៃ គិតនៅ​​ព្រឹកថ្ងៃទី​១៨ សីហា នេះ សមត្ថ​កិច្ច ​​បាន​​បញ្ចប់​​ការ​សាកសួរ​​ទៅលើ​ជនជាតិ​ចិន​​​ចំនួន​២៣១​នាក់​នោះហើយ ដែលធ្វើឡើង​​នៅ​ក្នុ​ងអគារ​ខុន​ដូ ​ដែល​កម្លាំង​បាន​ឃាត់​ខ្លួន​ពួក​គេជាក់ស្តែង​ ស្ថិត​​​លើ​ផ្លូវ​៥៧៨ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយ​​សង្ស័យ​​ថា ពួកគេ​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​​ករណី​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​​រ​ណេ​ត ។

សេចក្តីរាយការណ៍បន្តថា ក្រោយការសាកសួរពីកម្លាំងសមត្ថ​កិច្ចយើង​រួចមក នៅ​មិនទាន់​ដឹង​ថា តើត្រូវបញ្ជូន​ពួ​កគេ​​ទៅ​​កាន់​ខាង​ណា​នោះ​ទេ ខណៈ​​កំពុង​​កម្លាំង​កំពុងរង់ចាំ​​​ដំណឹង​ពី​សម្តេច ស ខេង ។ ក៏​ប៉ុន្តែអាចនឹងបញ្ជូនទៅកាន់​អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី​ធ្វើការ​បន្ត ។​

បើតាម​ព័ត៌​មាន​ចុង​ក្រោយ​​បង្ហើបថា ជនជាតិ​ចិន​ប្រុស-ស្រី​ទាំង​២៣១នាក់ខាងលើ គឺ​មិនមាន​ជាប់​ករណី​​ចាប់ជម្រិតនោះទេ ប៉ុន្តែ​ពួក​គេ​​ទាំង​នេះ គឺបានប្រព្រឹត្ត​លេង​​ល្បែងស៊ីសង​តាមប្រព័ន្ធអ៊ីនធើរ​ណេតយ៉ាងជាក់ស្តែង នៅ​ក្នុងអគារ​ខុនដូ​ខាង​លើ​នោះ ។

គួររំ​លឹកថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ សីហា ​​មាន​ការ​ចុះ​បង្ក្រាប​ទៅ​លើ​ក្រុម​ជនជាតិ​ចិន​ចំនួន​២៣១​នាក់ (​ស្រី​២៨​នាក់​) ពាក់ព័ន្ធ​ករណី​សង្ស័យ​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ធ្វើ​ឡើង​នៅ​ចំណុច​អគារ​ខុន​ដូមួយ​កន្លែង ស្ថិត​លើ​ផ្លូវ​៥៧៨ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក​អ៊ី សុខ​ឃី ប្រធាន​នាយ​ដ្ឋា​ន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ​។