ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួសធ្ងន់១​ស្រាល១ ព្រោះលឿនដូចគ្នាហ្វ្រាំងមិនទាន់

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​យុវជន២​នាក់បានរងរបួសធ្ងន់និងស្រាល ក្នុង​គ្រោះថ្នាក់រថយន្តបុកម៉ូតូ កាលពីវេលាម៉ោង២​និង៣០​នាទីរំលងអធាត្រ​ឈានចូលថ្ងៃទី១៨ ខែសីហា នៅកែង​មហាវិថីព្រះ

រាជធានីភ្នំពេញ​៖​យុវជន២​នាក់បានរងរបួសធ្ងន់និងស្រាល ក្នុង​គ្រោះថ្នាក់រថយន្តបុកម៉ូតូ កាលពីវេលាម៉ោង២​និង៣០​នាទីរំលងអធាត្រ​ឈានចូលថ្ងៃទី១៨ ខែសីហា  នៅកែង​មហាវិថីព្រះនរោត្តមនិងផ្លូវលេខ​២៤០ ខាងជើងវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​។

រថយន្តដែលបុកនេះម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២AG-៩៩៨១ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុង​ល្បឿនលឿន ។ លុះទៅ​ដល់​ចំ​ណុចខាងលើ ស្រាប់តែមានយុវជន២​នាក់​ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌សលាយក្រហម ពាក់ផ្លាក​លេខ ភ្នំពេញ ១FY-៩២១៦ បើកបរតាម​មហា​វិថី​ព្រះ​នរោ​ត្តម​ពីត្បូង​ទៅជើងក្នុងល្បឿនលឿនដូចគ្នា ហើយខាងរថយន្ត​បួង​ចង្កូតបត់ឆ្វេងសំដៅទៅវិមានឯករាជ្យចាប់ហ្វ្រាំងមិនទាន់​ក៏ជ្រុលទៅបុក​ម៉ូតូពេញទំហឹងតែម្តង ​។

ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក​នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕