ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​គ្មាន​សាច់ញាតិ​កំពុង​មាន​ជំងឺ​ដេក​ដួល​លើ​កន្ទេល​អំពាវនាវ​រក​…

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោកយាយ​វ័យ​៦២​ឆ្នាំ​ម្នាក់ មាន​ជម្ងឺ​ប្រចាំ​កាយ ដេក​ដួល​នៅ​លើ​កន្ទេល​ក្នុង​ខ្ទម​ស្រេកឃ្លាន​អាហារ សូម​អំពាវនាវ​រក​សប្បុរសជន ដែល​មានចិត្ត​ធម៌​មេត្តា​ផ្តល់​ស្បៀងអាហារ បរិភោគ​នូវ​ជីវិត​ចុង​ក្រោយ​| មុន​នឹង​លាចាក​លោក​នេះ​ទៅ ។

ខេត្តស្វាយរៀង ៖ លោកយាយ​វ័យ​៦២​ឆ្នាំ​ម្នាក់ មាន​ជម្ងឺ​ប្រចាំ​កាយ ដេក​ដួល​នៅ​លើ​កន្ទេល​ក្នុង​ខ្ទម​ស្រេកឃ្លាន​អាហារ សូម​អំពាវនាវ​រក​សប្បុរសជន ដែល​មានចិត្ត​ធម៌​មេត្តា​ផ្តល់​ស្បៀងអាហារ បរិភោគ​នូវ​ជីវិត​ចុង​ក្រោយ​| មុន​នឹង​លាចាក​លោក​នេះ​ទៅ ។

លោកយាយ​ជា​ក្រមុំចាស់ មាន​ជីវភាព​ក្រក្រី និង​រស់នៅ​តែ​ម្នាក់ឯង​គ្មាន​សាច់ញាតិ ឬ​កូនចៅ កន្លង​មក​លោកយាយ​រស់នៅ​ប្រកប​មុខរបរ​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ និង​ស្ទូង​ដក​ធ្វើស្រែ​ចំការ​ដើម្បី​បាន​លុយ​បន្តិចបន្តួច​យក​មក​ចិ​ញ្ជឹ​ម​ជីវិត​ដ៏​កំសត់​មួយ​នេះ ។

បើ​តាម​ប្រជាពលរដ្ឋ​ជា​អ្នក​ជិតខាង​របស់​លោកយាយ បាន​ប្រាប់​អ្នក​សា​ព័​ត៌​ឲ្យ​ដឹង​ថា ៖ លោកយាយ​មានឈ្មោះ ព្រហ្ម ទ្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ក្តុម្ពីរ ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ហើយ​សព្វ​ថ្ងៃនេះ​ធ្លាក់ខ្លួន​ឈឺ អត់បាយ​អត់​ទឹក អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ម្យ៉ាងវិញទៀត​ក្នុង​ខ្ទម​កំសត់​របស់​គាត់ គឺ​គ្មាន​អង្ករ​មួយ​គ្រាប់​នោះ​ទេ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖ សព្វ​ថ្ងៃនេះ បាន​អ្នក​ជិតខាង គេ​មក​មើល និង​ជួយ​ដាំ​បបរ ទិញ​ទឹក​ផ្លែ​ឈើ ឲ្យ​ហូប​ប៉ុណ្ណោះ គឺ​គ្មាន​សាច់ញាតិ​កូនចៅ​នោះ​ទេ ។ ហើយ​កាល​លោកយាយ​មិន​ទាន់​ធ្លាក់ខ្លួន​ឈឺ គឺ​អាច​ដើរ​ធ្វើការ​ឲ្យ​គេ​គ្រាន់​បាន​លុយ​មក​ទិញ​នុំចំណី​ម្ហូបអាហារ ដើម្បី​ចិ​ញ្ជឹ​ម​ជីវិត​ដោយ​ខ្លួនឯង តែ​ពេល​នេះ​ធ្លាក់ខ្លួន បាន​អ្នក​ជិត​ជួយ​មើលថែ ដោយ​អ្នក​ក្នុងភូមិ​ទាំងអស់​ស្រឡាញ់​អាណិតអាសូរ ព្រោះ​គាត់​ស្លូត​ហើយ​គ្មាន​គ្រួសារ​ទេ គឺ​កំព្រា​ឯក​កោរ ហើយ​កន្លង​មក អាជ្ញាធរ​ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ដល់​រូប​គាត់​ផង​ដែរ ។

លោកយាយ ព្រហ្ម ទ្រី បាន​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​រូប​គាត់​ផង ដែល​សព្វថ្ងៃ​ធ្លាក់ខ្លួន​ឈឺ ហើយ​គ្មាន​សាច់ញាតិ​បងប្អូន​កូនចៅ​អ្វី​នោះ​ឡើយ និង​គ្មាន​លុយ​ទិញ​ថ្នាំ​ព្យាបាល​ខ្លួន​នោះ​ទេ ដេក​ដួល​នៅ​ក្នុង​ខ្ទម​ម្នាក់ឯង​គ្មាន​ប្រាក់ ដើម្បី​ឲ្យ​អ្នក​ជិតខាង​យក​លោកយាយ​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ទេ​ដូច្នេះ សូម​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា ជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគបរិភោគ​ដល់​លោកយាយ នូវ​ជីវិត​ចុង​ក្រោយ​ដោយ​ក្តី​អាណិតអាសូរ ៕