ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​ជនបរទេស​បាន​៧​ថ្ងៃ ជាប់អន្ទាក់​នគរបាល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៧ សីហា

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៧ សីហា​ ២០១៧ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​កាន់​សាលាដំបូង ពាក់​ពន្ធ​ករណី​ឆក់​កាបូប​ជនបរទេស​។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ សេរីរ​ត្ន័ ពិសី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​៣១០ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១៧ នៅ​ចំណុច​សួនច្បារ​មុខ​វត្ត​លង្កា មហាវិថី​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន (​ពោល​គឺ​ឆក់​បាន​៧​ថ្ងៃ​) ជាប់អន្ទាក់​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​។

មន្ត្រី​នគរបាល​បន្ត​ថា នៅ​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩ សីហា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ម្នាក់ នៅ​ចំណុច​មុខ​ធនាគារ​អេ​ស៊ី​លី​ដា តាម​មហាវិថី​ព្រះ​នរោត្តម កែវ​ផ្លូវ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។ ជន​រង​គ្រោះ​មានឈ្មោះ JULIA SCHMALFUSS ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ អូស្ត្រាលី ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​សណ្ឋាគារ TEAHOUSE URBAN ASIAN HOTEL​។ សម្ភារ​បាត់បង់​រួម​មាន ១.​ប្រាក់​៥០០​ដុល្លារ​អា​មេ​រិ​ក ២.​ម៉ាស៊ីន​ថត​០១​គ្រឿង ៣.​ទូរ​សព្ទ័​ដៃ​ម៉ាក សាំ​សុង​ហ្គា​ឡាក់​ស៊ី​អេស ១​គ្រឿង ៤.​ប​ណ្ណ័​បើកបរ​រថយន្ត​១​សន្លឹក ៥.​កាត​អេ​ធី​អឹ​ម​ធនាគារ COMMONWEALTH ០១​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិ​ត​វិធី​៕