ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​បាន​ប្រាប់​កោះសន្តិភាព

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​បាន​ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់​បាន​ពី​បទ​ចែកចាយ​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ប្រ​ខ្នាយ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

ជនសង្ស័យ​ឈ្មោះ គឹ​ម ឡា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្នួល ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ដែល​បាន​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ  ក៏​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយនឹង​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ហៅ​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់​តូច និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​យក​មក​កសាង​សុំ​ណុំ​រឿង​ប​ញ្ជួ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧​នេះ​៕