ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ថ្មី​ប្រឆាំង​គ្រឿងញៀ.ន​​ស្លា.ប់​14​នាក់

6 ឆ្នាំ មុន

អាជ្ញាធរ​រាយការណ៍​ថា ប៉ូលិស​ហ្វ៊ី​លី​ពី​ន​បាន​ធ្វើ​ប្រតិបត្តិការ​ថ្មី​ៗ​ប្រឆាំង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀ.ន​នា​ពេល​យប់​នៅ​ក្រុង​ម៉ានីល​ដោយ​សម្លា.ប់​មនុស្ស​១៤​នាក់ ។

ម្យ៉ាងវិញទៀត

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​ថា ប៉ូលិស​ហ្វ៊ី​លី​ពី​ន​បាន​ធ្វើ​ប្រតិបត្តិការ​ថ្មី​ៗ​ប្រឆាំង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​នា​ពេល​យប់​នៅ​ក្រុង​ម៉ានីល​ដោយ​សម្លាប់​មនុស្ស​១៤​នាក់ ។

ម្យ៉ាងវិញទៀត ចោរ​១១​នាក់​បាន​ត្រូវ​ពួក​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​សម្លាប់​ធ្វើ​ឱ្យ​តុល្យការ​មនុស្ស​ស្លាប់​នា​យប់​ថ្ងៃ​ទី​១៦ សីហា នេះ​ឡើង​ដល់​២៥​នាក់​នៅ​រដ្ឋធានី​ហ្វ៊ី​លី​ពី​ន ។

ថ្ងៃ​ទី​១៦ សីហា ដែរ ប៉ូលិស​រាយការណ៍​ពី​ការ​បាញ់​សម្លាប់​មនុស្ស​៣២​នាក់ ហើយ​មនុស្ស​១០៩​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង​ការ​វាយឆ្មក់​ប្រឆាំងគ្រឿងញៀន​នៅ​ខេត្ត​ប៊ូ​ឡា​កាន ជិត​ក្រុង​ម៉ានីល ។

តាំងពី​ឡើង​កាន់​អំណាច​ពី​ខែមិថុនា ឆ្នាំ​២០១៦ មក ប្រធានាធិបតី​លោក RODRIGO DUTERTE បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ក្តៅ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ប្រឆាំង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន ។ ប៉ូលិស​បាន​សម្លាប់​មនុស្ស​ជិត​៣.៥០០​នាក់ ហើយ​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​យ៉ាង​បង្ហូរឈាម​នេះ ដែល​ប្រធានាធិបតី​ទទួល​បានការ​គាំទ្រ​ខ្ពស់​របស់​ប្រជាជន ក៏​ប៉ុន្តែ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​បរិហារ​ថា​ធ្វើ​សាហាវ​ជ្រុល​ពេក ។ អង្គការ​ទាំងនេះ​វាយតម្លៃ​ថា មនុស្ស​ជា​ច្រើន​ត្រូវ​សម្លាប់ ដោយ​ពួក​ជីវពល ឬ​ពួក​ខ្មាន់កាំភ្លើង​ដែល​ទទួល​ការ​ជួយ​ទ្រទ្រង់​របស់​ប៉ូលិស ៕