ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបញ្ជាការ​កង​អនុ​សេនា​ធំ​​លេខ​​៣ ក្លាយជាឃ្លាំងស្តុកឈើខុសច្បាប់?

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នក​តាមដាន​បញ្ហា​បរិស្ថាន​បាន​ឱ្យ​ដឹង​​ថា អស់​រយៈពេល​ជាង​៣​ខែ​មក​​ហើយ ដែល​ទីបញ្ជាការ​កង​អនុ​សេនា​ធំ​​លេខ​​៣ ចំណុះ​វរ​សេនា​តូច​លេខ​២០៤

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នក​តាមដាន​បញ្ហា​បរិស្ថាន​បាន​ឱ្យ​ដឹង​​ថា អស់​រយៈពេល​ជាង​៣​ខែ​មក​​ហើយ ដែល​ទីបញ្ជាការ​កង​អនុ​សេនា​ធំ​​លេខ​​៣ ចំណុះ​វរ​សេនា​តូច​លេខ​២០៤ ក្រោម​ការ​ទទួលខុសត្រូវ​​ពី​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ​ បាន​ក្លាយទៅជា​ឃ្លាំង​ស្តុ​ក​​ឈើ​ខុសច្បាប់​​របស់​ក្រុម​ឈ្មួញ​រកស៊ី​​ ដែល​ដឹក​ចេញពី​ស្រុក​អូរ​រាំង និង​​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

នៅ​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​​៣ ដែល​មា​នទី​តាំងនៅ​​ភូមិ​​ក្រ​ញូ​ង ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នូល ខេត្តក្រចេះ ជាប់​ព្រំប្រទល់​ជាមួយ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវ​បាន​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​លួច​ខ្សឹប​ថា ក្នុង​ទីតាំង​បន្ទាយ​នេះ​ ជា​កន្លែង​ប្រមូល​ទិញ​ឈើ​ដុះ​ស្លែ​យូរ​ឆ្នាំ​មក​ហើយ ​។​ នៅ​ពេល​ក្រុម​រថយន្ត​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី ពួក​គេ​បាន​ដឹក​ចូល​ទៅ​ក្រោយ​​បន្ទាយ​គ​.៣ ​ទម្លាក់​ឈើ​ទុក​ឲ្យ​ថៅកែ​យួន​វាស់វែង រួច​បន្ត​ដឹក​ចេញពី​បន្ទាយ​គ​.៣ ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ។ប្រភព​​​បាន​ឲ្យ​ដឹង​ថា ថៅកែ​ធំ​​ដែល​​អាច​យក​​បន្ទាយ​គ​.៣ ធ្វើ​ជា​កន្លែង​ស្តុ​ប​ឈើ​សេរី​តាម​ចិត្ត​នោះ គឺ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ ចែ​វី ជា​
ប្រ​ព​ន្ធ​​របស់​លោក ហ៊​ត់ ប៊ុ​ន​គី​ម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣​នេះ​តែ​ម្តង​ ។

ជាក់ស្តែង​ តាំងពី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា នេះ មាន​រថយន្ត​ប្រភេទ​កាម​រី​ចំនួន​៥​គ្រឿង បាន​ដឹកឈើ​ចូល​ទៅ​ទម្លាក់​នៅ​ក្រោយ​បន្ទាយ​គ​.៣​ទាំង​ថ្ងៃ​ច្បាស់​ក្រឡែត ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ​។​ ទោះជា​គេ​ឃើញ​តាម​បណ្តាល​ផ្លូវជាតិ​លេខ​៧៨ ​ពី​ស្រុក​អូរ​រាំង ឆ្លង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី រហូត​ដល់​ទឹកដី​ស្រុក​ស្នូល ខេត្តក្រចេះ មាន​សមត្ថកិច្ច​រាប់​សិប​ស្ថាប័ន បណ្តាក់​គ្នា​ដូច​ខ្យង​តាម​ដងផ្លូវ​ក៏​ដោយ តែ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ហាក់​មិន​មាន​សកម្មភាព​ចាប់​បង្ក្រាប​បទល្មើស​ជាក់ស្តែង​អី​នោះ​ទេ ។