ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ទ្រាំ​បាន បើ​បើកទ្វារ​ភ្លាម​ឃើញ​តែ​ថង់​លាមក​អ​ញ្ចឹ​ង?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ បាន​យក​ថង់​លាមក​គប់​ចូល​ក្នុង​ហាង​កាត់សក់ ដែល​កាត់សក់​ឲ្យ​ខ្លួន​មិន​ត្រូវចិត្ត​។ នេះ​គឺជា

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ បាន​យក​ថង់​លាមក​គប់​ចូល​ក្នុង​ហាង​កាត់សក់ ដែល​កាត់សក់​ឲ្យ​ខ្លួន​មិន​ត្រូវចិត្ត​។ នេះ​គឺជា​ការ​សងសឹក​ដោយ​លាក់​មុខ និង​គួរ​ឲ្យ​អស់សំណើច​ជាទី​បំផុត​។

ដោយសារ​តែ​កាត់សក់​មិន​ត្រូវចិត្ត​បុរស​ខាងលើ ដែល​រស់នៅ​ទីក្រុង Dezhou បាន​សម្រេចចិត្ត​សងសឹក​តាម​វិធី​គួរ​ឲ្យ​ខ្ពើម ដោយ​យក​លាមក​របស់​គាត់​ច្រក​ថង់ ហើយ​គប់​ចូល​ទៅ​ក្នុង​ហាង​កាត់សក់​ជា​រៀងរាល់ថ្ងៃ​។ រាល់ពេល​ដែល​បុរស​ជា​ម្ចាស់​បើកទ្វារ​លើក​ណា ក៏​ឃើញ​តែ​ថង់​លាមក​នៅ​ចំ​ពីមុខ​ទ្វារ​ដែរ​។

តើ​នរណា​ទ្រាំ​បាន បើ​បើកទ្វារ​ហាង​ពេល​ព្រឹក​មក ឃើញ​តែ​ថង់​លាមក​សោះ​អ​ញ្ចឹ​ង?

ដូច​ជា​ញយ​ពេក បុរស​ជា​ម្ចាស់​ហាង​បាន​ប្តឹង​ប៉ូលិស​ឲ្យ​ឆែក​មើល​កាមេរ៉ា​តាម​ផ្លូវ​សាធារណៈ​មុខ​ហាង ហើយ​ក៏​ឃើញ​អ្នក​ប្រព្រឹត្ត​។

បុរស​ជា​ជន​បង្ក​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំខ្លួន​រយៈពេល​៩​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​៥០០​យន់ (៧៥​ដុល្លារ​)៕