ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះបោរ​ក្នុង​ពន្ធនាគា​រ​ស្លា.ប់​37​នាក់

6 ឆ្នាំ មុន

អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ សីហា ថា មនុស្ស​យ៉ាងតិច​៣៧​នាក់​ស្លា.ប់​ពេល​ផ្ទុះ​ការ​បះបោរ​ក្នុង​ពន្ធនាគារ​មួយ​នៃ​រដ្ឋ AMAZONAS ភាគ​ខាងត្បូង​ ។ អគ្គ​អយ្យការ​និយាយ​ថា

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ សីហា ថា មនុស្ស​យ៉ាងតិច​៣៧​នាក់​ស្លាប់​ពេល​ផ្ទុះ​ការ​បះបោរ​ក្នុង​ពន្ធនាគារ​មួយ​នៃ​រដ្ឋ AMAZONAS ភាគ​ខាងត្បូង​វេ​ណេ​ស៊ុ​យ​អេ​ឡា ។

អគ្គ​អយ្យការ​និយាយ​ថា បាន​ចាត់​ឱ្យ​រដ្ឋ​អាជ្ញា​២​រូប​ស៊ើបអង្កេត​លើ​ការ​ស្លាប់​មនុស្ស​ទាំង​៣៧​នាក់​នេះ​ពេល​ដណ្តើម​ការ​ត្រួតត្រា​មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​រដ្ឋ AMAZONAS ។ អគ្គ​អយ្យការ​បញ្ជាក់​ថា មន្ត្រី​ពន្ធនាគារ​១៤​នាក់​រង​របួស​ពេល​ផ្ទុះ​អំពើ​ហិង្សា​តែ​ពុំ​បាន​បញ្ជាក់​ពី​បណ្តា​មនុស្ស​ដែល​ត្រូវ​ស្លាប់​ឡើយ ។

មុន​នេះ​បន្តិច​អភិបាល​រដ្ឋ AMAZONAS លោក LIBORIO GUARULLA ថ្លែង​តាម TWITTER ថា មានការ​សម្លាប់​រង្គាល​មនុស្ស​យ៉ាងតិច​៣៥​នាក់ ពេល​កងឯកភាព​ពិសេស​មួយ​កង​របស់​ក្រសួងមហាផ្ទៃ និង​តុលាការ​លុក​ចូល​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ស្ថិត​នៅ​ទីក្រុង PUERTO AYACUCHO ។

យោង​តាម​អង្គការក្រៅរដ្ឋាភិបាល​២​ខាង​សិទ្ធិ​មនុស្ស គឺ​អង្គការ UNA VENTANA A LA LIBERTAD និង​អង្គការ OBSERVATORIO VENEZOLANO DE PRISIONES ថា មនុស្ស​ស្លាប់​ទាំង​៣៧​នាក់​ជា​អ្នកទោស ។

លោក GUARULLA ថ្លែង​ថា មាន​មនុស្ស​ប្រមាណ​ជា​១០៥​នាក់ ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នេះ​ពេល​ផ្ទុះ​ការ​បះបោរ​កាលពី​ថ្ងៃ​ទី​១៦ សីហា ៕